អាហ្សង់ទីនបញ្ជូនយន្តហោះទៅកាន់រុស្ស៊ីទទួលវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ជាលើកដំបូង

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍អាហ្សង់ទីន​ Aerolineas Argentinas កាលពីថ្ងៃទី ២៣ខែធ្នូ បានទៅកាន់ប្រទេសរុស្ស៊ីដើម្បី​ទទួល​វ៉ាក់សាំង Sputnik V ជាលើកដំបូងនៅទីក្រុងមូស្គូ​​។ នៅថ្ងៃទី​២៤ខែធ្នូនេះ​វ៉ាក់សាំង៣សែនដូសនឹងទៅដល់អាហ្សង់ទីន ដើម្បីចាក់ជូនពលរដ្ឋ។
តាមគម្រោងក្នុងរយៈពេល​២១ថ្ងៃទៀត​ ក្រុមហ៊ុន​អាកាសចរណ៍អា
ហ្សងទីននឹងទៅកាន់រុស្ស៊ីម្តងទៀតដើម្បីទទួលយកវ៉ាក់សាំង​Sputnik V សម្រាក់ចាក់លើកទីពីរ ។
នៅថ្ងៃទី​២៣ខែធ្នូ​ក្រសួងសុខាភិបាលអាហ្សង់ទីន បានអនុញ្ញាតឲ្យចាក់វ៉ាក់សាំង​Sputnik V របស់រុស្ស៊ី​​ ក្រោយការចាក់ធ្វើតេស្តលើកចុងក្រោយនៅក្នុងប្រទេសនេះ​មានប្រសិទ្ធភាពខ្ពស់ ។ អាហ្សង់ទីនជាប្រទេសក្នុងតំបន់អាមេរិកឡាទីនដំបូងគេដែលបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង​Sputnik V របស់រុស្ស៊ី។ គិតមកដល់ថ្ងៃទី២៤ខែធ្នូ អាហ្សង់ទីន មានករណីឆ្លងកូវីដកើនឡើងដល់ទៅ 1.563.865 នាក់ និងស្លាប់​42.314 នាក់ ។
ជាមួយគ្នានេះដែរ ប្រទេសប៉េរូសង្ឃឹមថា នឹងទទួលបានវ៉ាក់សាំងពីរុស្ស៊ីនៅដើមខែមករាឆ្នាំ​២០២១។ ប៉េរូ គឺជាប្រទេសដែលមានអ្នកឆ្លង កូវីដ​-១៩​ជាង១លាននាក់ផងដែរ និងស្លាប់ជា៣៧ពាន់នាក់ ។
ដោយការឆ្លងរាលដាលកូវីដ​-១៩​បន្តកើនឡើងខ្ពស់​ប្រទេសជាច្រើនជុំវិញពិភពលោក បានបង្កើនល្បឿនចាក់វ៉ាក់សាំង​ ដោយសង្ឃឹមថា ក្នុងរយៈពេល​៣ខែដើមឆ្នាំ​២០២១ នឹងគ្រប់គ្រងបាននូវការឆ្លងកូវីដ​-១៩ ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ៕

...

រូបភាព៖ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print