អង្គការមូលនិធិសប្បុរសធម៌ ឆឺជីប្រគល់សម្ភារមួយចំនួនជូនដល់សមាគមTYDA ដើម្បីបន្តរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​(TYDA) បានថ្លែងអំណរគុណដល់អង្គការ ឆឺជី បានជួយជាសម្ភារគ្រឿងឧបភោគបរិភោគតាមរយៈសមាគម ដែលកន្លងមកអង្គការ ឆឺជី បានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនតាមរយៈសមាគមដើម្បីផ្ដល់លទ្ធភាពនិងកិច្ចសហការមនុស្សធម៌​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋនៅក្នុង​ការព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​

​លោក Hsieh Ming Hsuan ប្រធានអង្គការ ឆឺជី បានថ្លែងថាដោយបានមើលឃើញពីទស្សនៈវិស័យនូវ​សកម្មភាព មនុស្សធម៌​ដ៏​ល្អ​ប្រពៃ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ លោកបានចាប់អារម្មណ៍នឹងចូលរួមសកម្មភាពមនុស្សធម៌​ និងបន្តស្វែងរកជំនួយបន្ថែមទៀតដើម្បីយកមកប្រគល់ជូនតាមរយៈសមាគម សម្រាប់ជួយសង្គ្រោះនិងផ្ដល់ស្នាមញញឹមចំពោះប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​តាមរយៈ​ការផ្ដល់សេវា​ពិនិត្យ​ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថាការប្រគល់សម្ភារៈរបស់អង្គការឆឺជី ប្រគល់ជូនសមាគមTYDA រួមមាន អង្ករ ចំនួន ១,១០០ តោន ប្រេងឆា ចំនួន ៥៧,២០០ ដប ថង់បរិស្ថាន ចំនួន ២៥,០០០ ថង់  នំប៉័ង ចំនួន ២៥,០០០ ដើម ទឹកសណ្តែក ចំនួន ២៦,៦៤០ ដប ដែលពិធីប្រគល់-ទទួលសម្ភារៈនេះស្ថិតក្រោមវត្តមានរបស់លោកហ៊ុនម៉ាណែតនិងលោកស្រីពេជចន្ទមុន្នីប្រធានក្រុមប្រឹក្សាភិបាលសមាគមស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print