ប្រទេសអារ៉ាប់រួមចាក់វ៉ាក់សាំងកូវីដ១៩ ផលិតដោយក្រុមហ៊ុនចិន ដល់ពលរដ្ឋឥតគិតថ្លៃ

ចែករំលែក៖

ប្រទេសអារ៉ាប់រួម (UAE) ក្លាយជាប្រទេសដំបូងគេបង្អស់ លើពិភពលោកដែលចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ផលិតដោយប្រទេសចិនឲ្យពលរដ្ឋរបស់ខ្លួន ដោយឥតគិតថ្លៃ។
ក្រសួងសុខាភិបាល UAE បានប្រកាសថា វ៉ាក់សាំងផលិតដោយក្រុមហ៊ុនSinopharm របស់ចិន ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ នៅក្នុងប្រទេសនេះកាលពីដើមខែធ្នូ ក្រោយធ្វើតេស្តលើកចុងក្រោយមានប្រសិទ្ធភាព ៨៦ភាគរយ។
ជាដំបូងវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុន Sinopharm និងចាក់ជូន ក្រុមគ្រូពេទ្យនិងមនុស្សចាស់។ បន្ទាប់មកនឹងចាក់ជូនពលរដ្ឋទាំងអស់ ទាំងជនបរទេសដែលស្នាក់នៅក្នុងប្រទេស អារ៉ាប់រួម ។
គិតមកដល់ពេលនេះប្រទេសអារ៉ាប់រួមមានករណីឆ្លងកូវីដ១៩កើនឡើងដល់ទៅជាង ១៩៧ពាន់នាក់ និងស្លាប់៦៤៥នាក់ ។
តើប្រទេសណាខ្លះបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ? បច្ចុប្បន្ន មានវ៉ាក់សាំងជាច្រើនក្រុមហ៊ុនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងនោះ មានវ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer-BioNTech, Moderna, Sputnik V និង Sinopharm ។ មកទល់ពេលនេះមាន១០ ប្រទេសហើយបានចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ ហើយនៅមាន៣ប្រទេសទៀតចាក់ វ៉ាក់សាំងរបស់រុស្ស៊ី និងចិន។
ប្រទេសដែលបានចាក់វ៉ាក់សាំង គឺ អង់គ្លេស, អារ៉ាប់រួម, អាមេរិក ,កាណាដា , អារ៉ាប៊ី សាអូឌីត , អ៊ីស្រាអែល, កាតារ , ម៉ីចស៊ីកូ, សឺបៀ គុយវែត ឈីលី, រុស្ស៊ី ,កូស្តារីកា ៕

...

រូបភាព៖ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print