ផ្ទុះយ៉ាងខ្លាំង ធ្វើឲ្យគគ្រើក ទីក្រុង Nashville ក្នុងថ្ងៃណូអែល សង្ស័យមានចេតនា

ចែករំលែក៖

មន្ត្រីអាមេរិក បានឲ្យដឹងថា ​ការផ្ទុះយ៉ាងខ្លាំង​ ក្នុងថ្ងៃគ្រឹស្តស្មាស់​ នៅទីក្រុង Nashville គឺជាសកម្មភាព​មានចេតនា ប៉ុន្តែក្រុមជំនាញ​កំពុងស្រាវជ្រាវពីការវាប្រហារភេរវកម្ម។ករណីផ្ទុះកើតឡើង នៅវេលាម៉ោង​៦ និង​៣០ នាទីព្រឹក ថ្ងៃទី​២៥ខែធ្នូ​ស្ថិតនៅទីក្រុង​Nashville រដ្ឋTennessee។
ការផ្ទុះយ៉ាងខ្លាំងធ្វើឲ្យអគារនៅទីក្រុង Nashville និងតំបន់ជិតខាង គគ្រើកញាប់ញ័រ។ អ្នកនាំពាក្យស្នងការទីក្រុង Nashvilleលោក Don Aaron បានឲ្យដឹងថា ការផ្ទុះ​អាចជាចេតនា​។
នៅពេលនេះក្រុមអ្នកជំនាញ​ មាន​ក្រុម (FBI) និងក្រុមស្រាវជ្រាវ ស្តីពី គ្រឿងស្រវឹង កាំភ្លើង រំសេវផ្ទុះ​ ហៅកាត់ថា (ATF)។

កម្លាំងប៉ូលិសបានបិទផ្លូវ​ក្នុងទីក្រុង ដើម្បីបើកការស្រាវជ្រាវ។
ពលរដ្ឋ ឈ្មោះBuck McCoy រស់នៅក្នុងតំបន់កើតហេតុបានឲ្យដឹងថា «ទ្វារកញ្ចក់ បានបែកខ្ទេច​ ពិតជាគ្រោះថ្នាក់​ ការផ្ទុះយ៉ាងខ្លាំង ដូចជាគ្រាប់បែក »។
លោក​John Drake ស្នងការប៉ូលិស​ក្នុងតំបន់បានឲ្យដឹងថា​តាមខ្សែអាត់ដែលថតបានពីរថយន្ត សង្ស័យ​ គឺមានគ្រាប់បែក​នឹងផ្ទុះឡើងក្នុងរយៈពេល​១៥នាទី​ទៀត។ សាក្សីនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា​ មានសំឡេងស្ត្រី​ម្នាក់ និយាយថា​«ជម្លៀសជាបន្ទាន់ មានគ្រាប់បែក​ ។ គ្រាប់បែកបង្កៃក្នុងរថយន្ត នឹងផ្ទុះក្នុងពេលឆាប់ៗ»។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានមនុស្ស​៣នាក់រងរបួស ក្នុងហេតុការផ្ទុះខាងលើ​ ប៉ុន្តែមិនមានអ្នកស្លាប់នោះឡើយ ។ ក្រោយមក គេក៏បានរកឃើញ​បំណែកសាកសព​​នៅកន្លែងកើតហេតុ​​សង្ស័យ​ថាជា​សពជនបង្កហេតុ៕ដោយ៖ធី រីណា

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print