ពិភពលោកមានអ្នកឆ្លងកូវីដ​១៩ កើនឡើងជាង​៨០លាននាក់ហើយ

ចែករំលែក៖

តាមតួលេខរបស់គេហទំព័រ​Worldometers គិតដល់ថ្ងៃទី​២៦ខែធ្នូនេះ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​១៩ កើនឡើងដល់ទៅ80.194.841 នាក់ និងស្លាប់1.756.947 នាក់ ។ ជាមួយគ្នានេះក៏មានអ្នកព្យាបាលជាសះស្បើយ56.460.230 នាក់ផងដែរ ។
អាមេរិក នៅតែជាប្រទេស​ដែលមានអ្នកឆ្លងច្រើនជាងគេ ដោយកូវីដ​១៩ គឺរហូតដល់ទៅ19.210.166 នាក់ និងស្លាប់ 338.263 នាក់​។ ឥណ្ឌាឈរលំដាប់ទីពីរ​មានអ្នកឆ្លង 10.169.818 នាក់ និងស្លាប់ 147.379 នាក់។ ប្រេស៊ីលស្ថិតនៅលំដាប់ទីបី មានអ្នកឆ្លង​​7.448.560 នាក់និងស្លាប់ 190.515 នាក់។
ក្រៅពីនេះនៅមាន ប្រទេសចំនួនប​៥ ដែលមានករណីឆ្លង លើសពី​២លាននាក់ ក្នុងនោះមាន​ បារាំង រុស្ស៊ី អង់គ្លេស តួកគី​ អ៊ីតាលី​​។ ជាមួយគ្នានេះក៏មានប្រទេសមានករណីឆ្លងលើសពី​១លាននាក់មាន​៩ប្រទេស​គឺ អេស្បាញ់ អាល្លឺម៉ង់​ កូឡំប៊ី​ អាហ្សង់ទីន ​ម៉ិចស៊ីកូ ប៉ូឡូញ​ អ៊ីរ៉ង់ អ៊ុយក្រែន និងប៉េរ៉ូ ។
តំបន់ដែលមានករណីឆ្លងច្រើនជាងគេ គឺ
អុឺរ៉ុបមានអ្នកឆ្លង 22.421.433នាក់ និងស្លាប់ 516.143 នាក់
អាមេរិកខាងជើង មានអ្នកឆ្លង 22.055.183 នាក់និងស្លាប់ 493.196 នាក់
ទ្វីបអាស៊ី មានអ្នកឆ្លង 20.213.882 នាក់ និងស្លាប់329.417 នាក់
ទ្វីបអាមេរិកខាងត្បូង មានអ្នកឆ្លង 12.817.457 នាក់និងស្លាប់ 355.072 នាក់
ទ្វីបអាហ្វ្រិកមានអ្នកឆ្លង 2.638.319 នាក់និងស្លាប់ 62.052 នាក់
ទ្វីបអូសេអានី មានអ្នកឆ្លង 47.846 នាក់និងស្លាប់1.052 នាក់ ។
ជាមួយគ្នានេះក៏មានប្រទេសជំនួន​១៣ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩​ ហើយនៅពេលខាងមុននឹងមានប្រទេសជាច្រើនទៀតចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល បានទាំងស្រុង នៅជំងឺដ៏សហាវមួយនេះ៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print