រថយន្តដឹកគ្រឿងចក្របើកបរខុសបច្ចេកទេសក្រឡាប់ធ្លាក់ផ្លូវរបួសស្រាល០៣នាក់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រថយន្តមួយគ្រឿងដឹក​គ្រឿងចក្រផងនោះអ្នកបើកបរ​ខុស​បច្ចេកទេស បុក​លេខ​ដាក់មិន​ចូលជាន់ ហ្វ្រាំងក៏​មិន​ស៊ី
ក៏ក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្តាលឱ្យមនុស្ស០៣នាក់រងរបួសស្រាល។

ហេតុការណ៍នោះបានកើតឡើងនៅ​វេលាទៀបភ្លឺ ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៧៦ ត្រង់ចំណុច​អូរ​ងើយ ស្ថិត​ក្នុងភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ខេត្តមណ្ឌលគិរី ។​

ប្រភពពីនគរបាលស្រុក​អូ​រាំងបានឱ្យដឹងថា រថយន្ដ​ដែលក្រឡាប់នោះផលិត​នៅ​ប្រទេសកូរ៉េ ចំណុះ ៣ តោន ពណ៌ ស ពាក់​ស្លាក់លេខ ភ្នំពេញ ៣c-៥៣៦៣ បើកបរ​ដោយ ឈ្មោះ ឈឹម សំណាងភេទប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ធំ ឃុំ​ស្វាយ​ធំ សស្រុកស្វាយជ្រុំខេត្ត ស្វាយរៀង។

ក្នុងនោះអ្នករួមដំណើរជាមួយ ពីរនាក់ទី១.ឈ្មោះ យ៉ុ​ន យ៉េ​ង ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​៣៥ ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

និង​ទី២.ឈ្មោះ ភឿន រ៉ាវី ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​ខ្នា​ធំ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ ។

​ហើយអ្នកទាំងបីនាក់នោះបាន​រងរបួស​ស្រាលកំពុងសម្រាកព្យាបាលនៅ​មន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី។

ប្រភពថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ គឺ​បណ្តាលមកពីអ្នកបើកបរខុសបច្ចេកទេស បុក​ដាក់លេខ​មិន​ចូលជាន់ហ្វ្រាំង ក៏​មិន​ស៊ី និង​មាន​ដឹក​គ្រឿងចក្រអា​ប៊ុល រុញ​ដីមួយគ្រឿងផងនោះ ក៏​ធ្លាក់​ចេញពី​ផ្លូវ ក្រឡាប់ តែម្តង​។​

ក្រោយហេតុការណ៍ម្ចាស់​រថយន្ត ក៏បានកំពុង​ស្វែងរក​រថយន្ត ដើម្បី​អូស​ឡើង​យកទៅជួសជលផងដែរ​៕

...

ដោយ ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print