មន្ទីរបញ្ចកោណអាមេរិកត្រៀមលក្ខណៈធ្វើសកម្មភាព ប្រសិនបើលោកត្រាំរារាំង​លោកបៃឌិនចូលកាន់តំណែង

ចែករំលែក៖

ពីធីស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក របស់លោក ចូបៃឌិន និងធ្វើឡើងនៅថ្ងៃទី​២០ខែមករាឆ្នាំ​២០២១​។ នៅពេលនេះក្រសួងការពារជាតិអាមេរិក​បារម្ភយ៉ាងខ្លាំង​ដោយសារតែ​ ខ្លាចប្រធានាធិបតី​ជិតបញ្ចប់
មកទល់ពេលនេះ លោកត្រាំនៅមិនទាន់​ព្រមទទួលស្គាល់ពីការបរាជ័យ​របស់ខ្លួននៅឡើយទេ។ ​មិនតែប៉ុណ្ណោះ ក្រុមអ្នកគាំទ្រលោកត្រាំក៏បានប្រកាសថា​នឹងរៀបចំពិធីស្បថចូលកាន់តំណែងឲ្យលោកត្រាំ នៅថ្ងៃទី​២០ខែមករាដូចគ្នា ។
ចំណុចទាំងនោះហើយបានជាក្រសួងការពារជាតិអាមេរិក បានពិភាក្សា ពីយុទ្ធសាស្ត្រ ទប់ស្កាត់លោកត្រាំ ប្រកាស​ច្បាប់អាជ្ញាសឹកក្នុងថ្ងៃលោកបៃឌិនចូលកាន់តំណែង​។ អ្នកគាំទ្រលោកត្រាំ ស្នើឲ្យលោក ប្រើច្បាប់អាជ្ញាសឹក បញ្ចេញកម្លាំងទាហាន ដើម្បីបន្តដឹកនាំប្រទេស។
មន្ទីរបញ្ចកោណអាមេរិក បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ខ្លាច លោកត្រាំ គៀគរក្រុមអ្នកគាំទ្រ ដើម្បីរំខានដល់ការចូលកាន់តំណែង របស់ប្រធានាធិបតីបៃឌិន​។
ប្រធានាធិបតី​អាមេរិក គឺមានអំណាចពិសេស លើសពីច្បាប់អាមេរិក ទៅទៀត ហើយបើលោកត្រាំ​ស្តាប់តាមក្រុមអ្នកគាំទ្រ លោកអាចនឹងធ្វើរៀងរ៉ាវ រំខានដល់ការចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី។​
នៅថ្ងៃទី ៦ខែមករា​រដ្ឋសភាអាមេរិក និងអនុម័តជាផ្លូវការ​ ទទួលស្គាល់ពីជ័យជម្នះរបស់ប្រធានាធិបតីបៃឌិន ។ នៅថ្ងៃនោះដែរ ក្រុមអ្នកគាំទ្រលោកត្រាំ នឹងធ្វើមហាបាតុកម្ម នៅមុខរដ្ឋសភា ទាមទារកែប្រែលទ្ធផលបោះឆ្នោត​៕

...

រូបភាព៖ petrotimes

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print