ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានអោយដឹងថា បីចំណុចអំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌មានដូចខាងក្រោម:
១. ការប្រមាថដល់អង្គព្រះមហាក្សត្រ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌនិងជាការរំលោភបំពានលើស្មារតីរដ្ឋធម្មនុញ្ញ។
២. ការចេញអធិបញ្ជាគឺជាការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងនាមជារដ្ឋមន្រ្តីយុត្តិធម៌ក្នុងគោលដៅការពារសេចក្តីថ្លៃថ្នូររបស់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ។
៣. ការចេញអធិបញ្ជារបស់រដ្ឋមន្ត្រីយុត្តិធម៌មិនមែនជាការរំលោភបំពានលើអំណាចតុលាការ ព្រោះរដ្ឋមន្រ្តីជាប្រធាននៃស្ថាប័នអយ្យការតំណាងឱ្យស្ថាប័ននីតិប្រត្តិបត្តិ ក្នុងការអនុវត្តនយោបាយព្រហ្មទណ្ឌគោលដៅការពារនិងថែរក្សាសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ជាតិ៕
ដោយ៖ សិលា