ខេត្តស្វាយរៀងះយុវជនម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួន នៅរោងបាយខាងក្រោយផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ខណៈក្រុមគ្រួសារអះអាងថាមានជំងឺសរសៃប្រសាទ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាយុវជនដែលចងកសម្លាប់ខ្លួនមានឈ្មោះទិត្យ សុធា អាយុ១៨ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិសង្កាត់ខាងលើ។
ប្រភពបន្តថាបន្ទាប់ពី បានទទួលព័ត៌មានពីអនុភូមិចំបក់ឈ្មោះ ទិត យ៉ាត ថា នៅត្រង់ចំណុចភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានឈ្មោះ ទិត្យ សុធា បានធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) នៅរោងបាយខាងក្រោយផ្ទះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចេក និងគ្រូពេទ្យនៃមណ្ឌលសុខភាពចេក ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិត្យលើសាកសព។
ក្រោយពីពិនិត្យរួចសមត្ថកិច្ច និងគ្រូពេទ្យឈ្មោះ ព្រំ វណ្ណា សន្និដ្ឋាននៅលើសាកសព ពិតជាស្លាប់ដោយចងករប្រាកដមែន ខណះសពមានចេញទឹកកាមតាមប្រដាប់ភេទ។
ក្រុមគ្រួសារបានបញ្ជាក់ប្រាប់សមតកិច្ចថាកូនប្រុសគាត់គឺមានជំងឺសរសៃប្រសាទដោយបានទៅព្យាបាលនិងផឹកថ្នាំសង្កូវដែរប៉ុន្តែមិនបានធូស្បើយសោះ។
បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានបានប្រគល់សាកសព ជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី៕