ឆ្ងល់ណាស់ថា ! ហេតុអីជិត១ឆ្នាំគត់ ជនសង្ស័យជាទាហានបានបាញ់សម្លាប់ និស្សិតពេទ្យជាគូដណ្តឹង នៅមិនទាន់ចាប់ខ្លួនមកផ្តន្ទាទោសបាននៅឡើយ

ចែករំលែក៖

ភ្នំពេញ៖ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រិយមិត្ត នៅខណ្ឌកំបូល និងក្នុងរាជធានីភ្នំពេញទាំងមូល ពិតជាបានដឹងករណីឃាតកម្មដ៏សាហាវដែលបង្កឡើងដោយយុវជនម្នាក់ជាមន្ត្រីយោធា បានធ្វើការបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន បណ្តាលអោយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ​កើត​ឡើង​នៅ​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ ដែលមាន​ទីតាំង​ស្ថិតនៅ​បុរី​រំចេក​អូ​ឌឹ​ម តាម​បណ្ដោយ​ផ្លូវលំ BT សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។ ជនសង្ស័យជាឃាតករ មានឈ្មោះថា យឺន វណ្ណដេត អាយុប្រមាណ៣០ឆ្នាំ ជានាយទាហានអង្គភាព (ង៧០ ) មានឋាន្តរសក្តិវរសេនីយត្រី នៅបន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ដោយសមត្ថកិច្ចមិនទាន់ចាប់បាននោះទេ ។
ជនសង្ស័យជាឃាតកររូបនេះ អាចសមត្ថកិច្ចឃាត់ខ្លួនបាន ប្រសិនជាមានកិច្ចសហការ ជាមួយអង្គភាពកងពលតូចលេខ ៧០ ខណៈឃាតកររូបនេះនៅមិនឆ្ងាយពីទីនោះទេមើលទៅ?

ចំណែកជនរងគ្រោះឈ្មោះ ជុន ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ មុខរបរនិសិត្សពេទ្យ បញ្ចប់សញ្ញាបត្របរិញ្ញា ផ្នែកឡាបូ និងប្រកបរបរលក់ឡេតាមអនទ្បាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរងនូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ (ម៉ាកឡុក ) ចំកញ្ចឹង.ក ។ អ្នកទាំងពីរជាគូដណ្ដឹងនឹងគ្នា ដែលទើបភ្ជាប់ពាក្យ ក្នុងអំឡុងខែកញ្ញា ២០១៩ ហើយគ្រោងចូលការ នាខែមីនា ឆ្នាំ២០២០។ រហូតមកទល់នេះគឺជិត មួយឆ្នាំហើយ សមត្ថកិច្ចនៅតែមិនទាន់ចាប់បានជនសង្ស័យនៅឡើយទេ។ យ៉ាងណាមិញគ្រួសារជនរងគ្រោះ ជុន ឌីណា បានសុំឲ្យសមត្ថកិច្ចតាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។
នេះជាភាពអយុត្តិធម៌បំផុត សម្រាប់ក្រុមគ្រួសាររងគ្រោះ ខណៈសមត្ថកិច្ចមិនទាន់ឃាត់ខ្លួនជនដៃដល់ជាឃាតក ដែលកំពុងរស់នៅសោយសុខ និងបំពេញមុខងារជានាយទាហានដដែល។ ប្រសិនបើចាប់ឃាតករនេះមិនបានទេ និទណ្ឌភាពនៃការប្រព្រឹត្តបទល្មើស អាចនិយាយបានថានៅតែបន្តកើតមាន៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print