ភ្នំពេញ ៖ រថយន្តស៊ិនទ្រីមួយគ្រឿង បានបើកបរក្នុងល្បឿនលឿនហេីយជ្រុលមកបុករថយន្តកូរ៉េដឹកទឹកសុទ្ធបណ្ដាលឱ្យខូចខាតយ៉ាងដំណំផ្នែកខាងក្រោយ សំណាងល្អដែរក្នងបើកបររថយន្ដទាំងពីរនាក់គ្មានអ្នកណារងរបួស ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចមុខវត្តធុតង្គចំការដូង តាមបណ្តោយផ្លូវ២១៧ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។
បេីតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកកូរ៉េពណ៌សពាក់ស្លាកលេខភ្នំពេញ 2K-4550 ដឹកទឹកសុទ្ធបើកចេញពីក្លោងទ្វារវត្តធុតង្គចំការដូង បើកច្រកផ្លូវ២១៧ បំណងបត់ឆ្វេងទៅស្តុកចំការដូងពេលដែលឆ្លងជិតផុតហើយស្រាប់តែមានរថយន្តក្រុមហ៊ុនស៊ីនទ្រីបើកបរដោយបុរសម្នាក់រួមនឹងអ្នកប្រមូលសំរាមពីរទៅបីនាក់ ធ្វេីដំណេីរតាមផ្លូវ២១៧ ក្នុងទិសដៅពីត្បួងទៅជេីង បើកល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកចំពាក់បណ្ដាលរថយន្តកូរ៉េដឹកទឹកសុទ្ធរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ក៏បានចុះមកសម្រួលចរាចរណ៍ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវរួចក៏បានយករថយន្តទាំង២យកមកដាក់នៅអែបខាង ដើម្បីឲ្យភាគីទាំងសងខាងចូលចរចាគ្នា ក្រោយមកតំណាងក្រុមហ៊ុនស៊ីនទ្រីក៏បានចេញមកដោះស្រាយ និងព្រមសងសំណងទៅលើរថយន្តកូរ៉េដឹកទឹកសុទ្ធដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ដោយ ៖ ភារ៉ា ដង្កោ