សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះជាខួប៤៥ឆ្នាំ ដែលខ្ញុំទទួលលិខិតពីអង្គការឱ្យទៅរៀបការ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចបានមានប្រសាសន៍ លើកឡើងពីសម័យដ៏ជូចត់ ជាង ៤០ឆ្នាំមុន ទម្រាំបានដូចបច្ចុប្បន្ននេះ គឺមានការតស៊ូបំផុតក្នុងជីវិត។ សម្ដេចបានគូសបញ្ជាក់ថា ថ្ងៃនេះជាខួបទី ៤៥ ឆ្នាំដែលសម្តេចបានទទួលលិខិតពីអង្គការឲ្យទៅរៀបការ គឺថ្ងៃទី២៩ ខែធ្នូ នេះតែម្តង ហើយក៏ជាថ្ងៃទី២៩ ដែលកម្ពុជា បាបទទួលដំណក់ប្រេងដំបូង ។
សម្ដេចមានប្រសាសន៍លើកឡើងថា សម័យ ៤៥ឆ្នាំមុន ក្នុងរបបប៉ុលពត គឺលំបាកណាស់ គ្មានគ្រូ គ្មានអាចារ្យ អង្គុយការនៅតុសិស្សសាលា ម្តង១៣គូ ។
សម្ដេចបានសម្ដែងនូសេចក្តីរីករាយ ដោយថ្លែងថា, បើទោះជាសម័យនោះ រៀបការដោយលំបាក ប៉ុន្តែសម្ដេចបានបន្សល់ទុកនូវសុភមង្គលដល់បច្ចុប្បន្ន ហើយនៅក្នុងរយៈពេលតែប៉ុន្មានថ្ងៃខាងមុខនេះ សម្ដេចនឹងទទួលបានចៅថ្មី១បន្ថែមទៀត ជាចៅទី២២៕

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print