អ្នករៀបចំការប្រកួតបាននិយាយកាលពីថ្ងៃចន្ទទី២៨ ធ្នូថា ម្ចាស់ជើងឯក Grand Slam ២០សម័យកាលកីឡាករ Roger Federer នឹងខកខានការប្រកួតកម្មវិធី Australian Open ជាលើកដំបូងក្នុងអាជីពរបស់គាត់ ខណៈដែលគាត់មិនទាន់ជាសះស្បើយពីការវះកាត់ជង្គង់នៅឡើយ។
កីឡាករវាយតឺន្នីសសញ្ជាតិស្វ៊ីសវ័យ៣៩ឆ្នាំរូបនេះបានអវត្តមានតាំងពីខែកុម្ភៈ ប៉ុន្តែថ្មីៗនេះបានបន្តការហ្វឹកហាត់ និងស្ថិតក្នុងបញ្ជីចូលសម្រាប់ការបើកព្រឹត្តិការណ៍ Grand Slam ប្រចាំឆ្នាំដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៨ ខែកុម្ភៈ។
Federer ដែលជាកីឡាករសំខាន់មួយក្នុងចំណោមកីឡាករល្បីៗជាច្រើនដែលត្រូវចូលរួមនៅទីក្រុងមែលប៊នមិនបានខកខានព្រឹត្តិការណ៍ Australian Open ទេចាប់តាំងពីបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០០០ ដោយបានឈ្នះពានរង្វាន់នេះចំនួន៦ដង។
ប្រធានរៀបចំការប្រកួតលោក Craig Tiley បាននិយាយថា “នៅទីបំផុត Roger បានអស់ពេលដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត Grand Slam ហើយគាត់ពិតជាខកចិត្តយ៉ាងខ្លាំងដែលគាត់នឹងមិនមកទីក្រុង Melbourne ក្នុងឆ្នាំ២០២១។ យើងសូមជូនពរឱ្យគាត់មានសុខភាពល្អបំផុតនៅពេលដែលគាត់រៀបចំសម្រាប់ការវិលត្រឡប់របស់គាត់នៅឆ្នាំក្រោយ ហើយរង់ចាំមើលគាត់នៅទីក្រុង Melbourne ក្នុងឆ្នាំ២០២២ខាងមុខ” ។
Federer មិនបានលេងការប្រកួតទេចាប់តាំងពីការចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទីក្រុង Melbourne របស់គាត់ចំពោះ Novak Djokovicកាលពីខែមករាដែលបានបាត់បង់នូវអ្វីដែលនៅសល់នៃរដូវកាលឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩។
កម្មវិធីប្រកួតវាយតឺន្នីស Grand Slam ប្រចាំឆ្នាំដែលនឹងត្រូវលេងនៅចំពោះមុខហ្វូងមនុស្សធម្មតាយ៉ាងហោចណាស់៥០ភាគរយបន្ទាប់ពីលេងដោយបិទទ្វារឱ្យវិលត្រឡប់មកវិញក្នុងរយៈពេល៣សប្តាហ៍ដល់ថ្ងៃទី៨ ខែកុម្ភៈ។ ការដកខ្លួនចេញរបស់ Federer នេះបានកើតឡើង ស្របពេលដែលអតីតកីឡាករលេខ១ពិភពលោក Andy Murray ដែលជាម្ចាស់ជើងឯក Australian Open ៥ដងបានចូលរួមក្នុងរដូវកាលនេះរួចជាស្រេច ៕
ដោយ៖ភារៈ