អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ឆ្នាំ​២០២១ គឺជាឆ្នាំដើម្បីផ្សះផ្សាផែនដី

ចែករំលែក៖

ក្រោយរយៈពេល​១ឆ្នាំប្រឈមនឹងឧបសគ្គជាច្រើន ជាឆ្នាំនៃសោកនាដកម្មនិងទឹកភ្នែក… ពិភពលោក​បានត្រៀមឈានចូលឆ្នាំ​២០២១ គឺជាក្តីសង្ឃឹមថ្មីរបស់ពលរដ្ឋ និងជាការផ្សះផ្សាផែនដីទាំងមូល​ តាមរយៈការខិតខំដើម្បីយកឈ្នះកូវីដ​-១៩​ និងកាត់បន្ថយឧស្ម័នពុលបំផ្លាញផែនដី។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា នេះជាសារឆ្នាំថ្មី​របស់លោក ដែលបានថ្លែងផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានានៅថ្ងៃទី​២៩ខែធ្នូ។
នៅក្នុងសារផ្ទាល់មាត់របស់លោក​Antonio Guterres បានសរសើរដល់ចិត្តសប្បុរសរបស់មនុស្សជាតិនៅលើពិភពលោក​ និងការខិតខំ​មិនចេះហត់នឿយ​របស់បុគ្គលិក​ គ្រូពេទ្យជួរមុខក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩ ។​ មិនតែប៉ុណ្ណោះក្រុមអ្នកវិទ្យាសាស្ត្រ បានខិតខំស្រាវជ្រាវនិងផលិតវ៉ាក់សាំងបានក្នុងរយៈពេលខ្លី​។ ជាមួយគ្នានោះ​ប្រទេសជាច្រើន​បានខិតខំ​ដើម្បីជួយសង្គ្រោះភពផែនដី ចេញពីការបំពុលបរិយាកាស​។
អគ្កលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ទៀតថា​«​ វិបត្តិ​កូវីដ​-១៩ និងបម្រែបម្រួលអាកាសធាតុ យើងអាចយកឈ្នះ​នៅពេលយើងកៀកស្មាគ្នា»។ ​លោក​Antonio Guterres បានបញ្ជាក់ទៀតថា​ ឆ្នាំ​២០២០ គឺជាឆ្នាំនៃការប្រឈមមុខ សោកនាដកម្ម និងទឹកភ្នែក​ ដោយសារតែកូវីដ​-១៩​បានឆក់យកអាយុជីវិតមនុស្ស​​រាប់លាននាក់ ។ ជាមួយគ្នានេះកង្វះស្បៀងអាហារ​ និងពលរដ្ឋរាប់លាននាក់បាត់បង់ការងារធ្វើ​ …។ លោក Antonio Guterres បង្ហាញក្តីសង្ឃឹមថា នៅក្នុងឆ្នាំ២០២១ គឺជាឆ្នាំនៃការផ្សះផ្សា សាមគ្គីគ្នា​ សហប្រតិបត្តិការ បង្កើតក្តីសង្ឃឹមដល់ភពផែនដី​កាន់តែស្រស់បំព្រង៕

 

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print