លោក លឹម គានហោ សូមគោរពជូនផ្ញើសារលិខិតអបអរសាទរ និងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៃថ្ងៃដំណក់ប្រេងដំបូង ដែលកម្ពុជាទទួលបានថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជូនផ្ញើសារលិខិតអបអរសាទរ និងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត !

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងធនធានទឹក និង ឧតុនិយម អាជ្ញាធរទន្លេសាប  គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ពិតជាមាន សេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវការអបអរសាទរប្រកបដោយក្តីរំភើបឥតឧបមា នៃថ្ងៃដំណក់ប្រេងដំបូង ដែលកម្ពុជាទទួលបានថ្ងៃនេះ គឺជាលទ្ធផលប្រវត្តិសាស្រ្ត ហើយក៏ជានិមិត្តរូបនៃ ភាពជោគជ័យរបស់កម្ពុជាទាំងមូល ដែលយើងខ្ញុំទាំងអស់គ្នា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសទន្ទឹម រង់ចាំអស់រយៈពេលជាយូរមកហើយ ។

ថ្ងៃនេះ កម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយដែរក្នុងចំណោមប្រទេសមួយចំនួនតូចក្នុង ពិភពលោកដែលកូនខ្មែរសម័យតេជោគួរមានមោទនភាព ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ យើងខ្ញុំសូមអបអរសាទរដោយស្មោះអស់ពីដួងចិត្ត ចំពោះសមិទ្ធផលថ្មីនៃនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបង្ហាញចេញជាផ្លែផ្កានាថ្ងៃនេះ ។ ក្តីស្រមៃយូរ មកហើយបានក្លាយជាការពិត ក៏អាស្រ័យដោយសន្តិភាពយូរអង្វែងដែលសម្តេចតេជោនាយក រដ្ឋមន្ត្រី បានកសាង និងថែរក្សាដោយយកជីវិតជាដើមទុន លើសពីនេះទៅទៀតការដឹកនាំដ៏ភ្លឺស្វាងបាន ផ្តល់នូវទំនុកចិត្តសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិក្នុងការដាក់ទុនដ៏សន្ធឹកសន្ធាប់ និងជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ ដំណក់ប្រេងដំបូងរបស់កម្ពុជានាពេលនេះ ស្ថិតនៅក្នុងបរិបទសេដ្ឋកិច្ច ពិភពលោកកំពុងរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង អំណត់ព្យាយាម និងពុះពារលុះត្រាសម្រេចបានរបស់វិនិយោគិន និងរាជរដ្ឋាភិបាល ដែលយើងខ្ញុំទាំងអស់គ្នា សូមចូលរួមកោតស្ញប់ស្ញែងជាទីបំផុត ។ សូមសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ បានប្រកបដោយពុទ្ធពរ និងពរជ័យទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ និងសូមសម្រេចបាននូវជោគជ័យយ៉ាងត្រចះត្រចង់ថ្មីៗថែមទៀត ក្នុង បេសកកម្មដឹកនាំប្រទេសជាតិ មាតុភូមិកម្ពុជា ឆ្លងកាត់ឧបសគ្គនានា ដើម្បីរក្សាសន្តិភាពឲ្យបានគង់វង្ស ស្ថិតស្ថេរ ជានិច្ចនិរន្តរ៍លើគ្រប់វិស័យ ឲ្យកាន់តែសម្បូរណ៍រុងរឿង ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ មេត្តាទទួលនូវគារវភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទ នាការដ៏ខ្ពង់ខ្ពស់បំផុត ពីយើងខ្ញុំទាំងអស់គ្នា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print