អាមេរិករកឃើញវីរុសកូវីដ​-១៩ ទម្រង់ថ្មីជាលើកដំបូងនៅរដ្ឋColorado

ចែករំលែក៖

វីរុសទម្រង់ថ្មីដូចទៅនឹងវីរុសដែលរកឃើញនៅក្នុងប្រទេសអង់គ្លេស ត្រូវបានរកឃើញ​នៅក្នុងរដ្ឋ Colorado អាមេរិក ។ អភិបាលរដ្ឋColorado លោកJared Polis នៅថ្ងៃទី​២៩ខែធ្នូ​(ពេលវេលាអាមេរិក) បានប្រកាសថា បានរកឃើញវីរុសកូវីដ​-១៩ទម្រង់ថ្មី​មួយករណី ដូចទៅនឹងវីរុសដែលរកឃើញនៅក្នុងប្រទេសអង់គ្លេស​ដែរ។
ពាក់ព័ន្ធការឆ្លងកូវីដ​-១៩ នេះដែរ​ ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិន​​បានព្រមានថា នៅរដូវរងានេះអាចនឹងមានការឆ្លងខ្ពស់។ លោកបានស្នើដល់ពលរដ្ឋ​​កុំធ្វេសប្រហែស​ និងសង្ឃឹមខ្លាំងពេកទៅលើ​ការគ្រប់គ្រងបានស្ថានភាពកូវីដ​-១៩​ក្នុងពេលឆាប់ៗ។
លោកបៃឌិន​ ​បានបញ្ជាក់ថា មកទល់ពេលនេះ មានពលរដ្ឋ ប្រមាណ​២លាននាក់ប៉ុណ្ណោះបានចាក់វ៉ាក់សាំង គឺជាចំនួនដ៏តិចបំផុត​ ខុសពីការសន្យារបស់លោកត្រាំថា នឹងមានពលរដ្ឋដល់ទៅ​២០​លាននាក់បានចាក់វ៉ាក់សាំងនៅចុងឆ្នាំ​២០២០នេះ។ ជាមួយនឹងល្បឿននៃការចាក់វ៉ាក់សាំង​ដូចជាពេលនេះ គឺយើងត្រូវចំណាយពេលជាច្រើនឆ្នាំ​ មិនមែនច្រើនខែ​នោះឡើយ។
បច្ចុប្បន្នអាមេរិក មានករណីឆ្លងកូវីដ​-១៩កើនឡើងដល់ទៅ១៩,៩លាននាក់ និងស្លាប់៣៤៦ពាន់នាក់ ។ ជាមួយគ្នានោះក៏មានអ្នកព្យាបាលជាសះស្បើយពីកូវីដ​-១៩ ជាង​១១លាននាក់ផងដែរ​៕

 

ដោយ៖ធី រីណា(រូបភាព៖CNBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print