ខេត្តពោធិ៍សាត់ ៖ គួរឲ្យកោតសរសើរដែរខណៈដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ សហការគ្នាឆ្មក់បង្រ្កាបកន្លែងលេងល្បែងសុីសងភ្នាល់ដាក់លុយ(បញ្ជល់មាន់)ក្រសោបបានទាំងជនប្រព្រិត្ត និងសម្ភារផ្សេងៗជាវត្ថុតាងដើម្បីយកមកអនុវត្តតាមច្បាប់ ។
ករណីសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបកន្លែងបញ្ជល់មាន់ភ្នាល់ដាក់លុយខាងលើ នេះគឺបានធ្វើឡើងកាលពីវេលាម៉ោង២ និង៤៥នាទីរសៀលថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចច្រាបអញ្ជៃនៅផ្ទះរបស់ឈ្មោះ អ៊ុច តក ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ(គេចខ្លួន)ស្ថិតក្នុងភូមិតាំងគោក ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីមន្រ្តីចុះបង្រ្កាបល្បែងបញ្ជល់មាន់នេះបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនប្រព្រិឹត្ត(ញៀនល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយ)ចំនួន៥នាក់ ទី១-ឈ្មោះ ហន សល់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃកន្ទួត ឃុំតាលោ, ទី២- ឈ្មោះ ផាន ភាវ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី ឃុំតាលោ, ទី៣ -ឈ្មោះ តក់ សុឃី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ, ទី៤-ឈ្មោះ ស៊ុន ហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ និងទី៥-ឈ្មោះ ហម ភឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង៣នាក់នេះរស់នៅភូមិតាំងគោក ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបន្តទៀតថា ក្នុងនោះកម្លាំងសមត្ថកិច្ចដកហូតសម្ភាររួមមាន ស៊ុមក្រុងមាន់ចំនួន៤, សង្វៀនបញ្ជល់មាន់ចំនួន២(ដុតកម្ទេចចោល), កៅអីជ័រ២, ចានដែក២, កំសៀវដាំទឹកចំនួន៣, ជញ្ជីងថ្លឹង១, ស្បែកជើងចំនួន៤គូ, មាន់ជល់ចំនួន៦ក្បាល និងម៉ូតូចំនួន១២គ្រឿង។ ចំពោះវត្ថុតាងសម្ភារ និងជនប្រព្រិឹត្តដោយមានការអនុញ្ញាតពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ត្រូវបានយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ។
ប្រភពនានាជុំវិញកន្លែងកើតហេតុបាន
ជញ្ជក់មាត់កោតសរសើរកម្លាំងសមត្ថកិច្ចនគរបាលដែលបានឆ្មក់ក្រសោបអ្នកលេងល្បែងបានល្អ ខណៈដែលកន្លងទៅគេពុំសូវឃើញសមត្ថកិច្ចអនុវត្តបានជនប្រ
ព្រិឹត្តដើម្បីយកទៅអនុវត្តច្បាប់នោះ ឃើញតែប្រមូលបានតែវត្ថុតាងប៉ុណ្ណោះ ហើយបញ្ហាម្ចាស់ផ្ទះឈ្មោះ អ៊ូច តក ក៏មិនអាចគេចខ្លួនបាននោះដែរ ត្រូវតែរងការពិន័យតាមផ្លូវច្បាប់ ៕
ដោយ៖ បុឹម ពិន