រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ២នាក់, ខណ:គ្មានអ្នកជាសះស្បើយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការ រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើពលករដែលធ្វើដំណើរមកពីប្រទេសថៃ ចំនួន២នាក់ ខណៈករណីជាសះស្បើយមិនមាននោះទេ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ៣៦១នាក់ និងអ្នកជំងឺ៥នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបានប្រកាសបញ្ជាក់ថា, អ្នកទាំង២នាក់ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ នោះរួមមាន៖

ទី១-ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ទី២-ស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ ដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print