ក្របខ័ណ្ឌ Premier League កត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៨នាក់ ជាអត្រាខ្ពស់បំផុតក្នុង១សប្តាហ៍រដូវកាលនេះ

ចែករំលែក៖

ក្របខ័ណ្ឌ Premier League បានចេញសេចក្តីថ្លែងការណ៍ថា មនុស្សចំនួន១៨នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នៅក្នុងការធ្វើតេស្តចុងក្រោយដែលធ្វើឡើងរវាងថ្ងៃទី២១ និងថ្ងៃទី២៧ ខែធ្នូលើកីឡាករនិងបុគ្គលិកចំនួន,៤៧៩នាក់។ នេះគឺជាចំនួនករណីខ្ពស់បំផុតដែលត្រូវបានកត់ត្រាក្នុងសប្តាហ៍នៃរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រដែល CNA ប្រកាសឲ្យដឹងកាលពីថ្ងៃទី៣០ ធ្នូ។

ចាប់តាំងពីរដូវកាលថ្មីបានចាប់ផ្តើមមនុស្ស១៣១នាក់នៅក្នុងលីគកំពូលអង់គ្លេសបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្នុង១៧ជុំនៃការសាកល្បងធ្វើតេស្តរៀងរាល់សប្តាហ៍ លីកមិនបានប្រាប់ឈ្មោះបុគ្គលដែលបានធ្វើតេស្តវិជ្ជមាន ឬក្លិបរបស់ពួកគេនោះទេ ប៉ុន្តែបានអះអាងថា ពួកគេនឹងផ្តាច់ខ្លួននៅដោយឡែករយៈពេល១០ថ្ងៃ។

គួររំលឹកថា កាលពីថ្ងៃចន្ទក្រុម Manchester City បានរាយការណ៍ពីករណីវិជ្ជមានជាច្រើននៅក្នុងក្រុមរបស់ពួកគេ ប៉ុន្មានថ្ងៃបន្ទាប់ពីខ្សែប្រយុទ្ធ Gabriel Jesus និងខ្សែការពារ Kyle Walker បានធ្វើតេស្តវិជ្ជមានត្រូបង្ខំឱ្យលីកពន្យារពេលការប្រកួតរបស់ពួកគេនៅឯក្លិប Everton 

ទីលានហ្វឹកហាត់របស់ Man City ក៏ត្រូវបានបិទ ហើយការប្រកួតបន្ទាប់របស់ពួកគេនៅឯក្រុមតោខៀវ Chelsea នៅថ្ងៃអាទិត្យនេះគឺស្ថិតក្នុងភាពស្រពិចស្រពិលដោយលោក Frank Lampard គ្រូបង្វឹករបស់ក្រុមតោខៀវនិយាយថា ការប្រកួតនឹងមិនទៅមុខទេប្រសិនបើវាមិនមានសុវត្ថិភាពសម្រាប់ក្រុមទាំងពីរ។ការពន្យារពេលនេះគឺជាលើកទី២នៅរដូវកាលនេះបន្ទាប់ពីការផ្ទុះឡើងនៅឯក្លិប Newcastle United បានបង្ខំឲ្យលីគកំពូលអង់គ្លេសត្រូបញ្ឈប់ការប្រកួតរបស់ពួកគេនៅឯ Aston Villa កាលពីដើមខែនេះ។

ចំណែកក្រុម Arsenal វិញក៏បានអះអាងផងដែរថា ខ្សែការពារប្រេស៊ីលរបស់ពួកគេគឺ Gabriel បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នឹងមិនអាចបង្ហាញខ្លួនសម្រាប់ការប្រកួតចំនួន២លើករបស់ក្រុមបានទេ

សូមបញ្ជាក់ថា ចក្រភពអង់គ្លេសបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ចំនួនជាង,លាននាក់ និងមនុស្សស្លាប់ជាង៧១.០០០នាក់។ បណ្តាប្រទេសនៅទូទាំងពិភពលោកបានបិទព្រំដែនរបស់ពួកគេជាមួយប្រទេសអង់គ្លេសកាលពីសប្តាហ៍មុន ដោយសារតែការភ័យខ្លាចពីជំងឺកូវីដ-១៩ឆ្លងថ្មីដែលមានកម្រិតឆ្លងខ្លាំងជាងវីរុសកូវីដ-១៩ចាស់ ៕ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print