យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca បានឲ្យដឹងថា ខ្សែប្រយុទ្ធ Diego Costa ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅក្លិប Wolves នៅអង់គ្លេសបន្ទាប់ពីកិច្ចសន្យារបស់គាត់នៅក្លិប AtleticoMadrid ត្រូវបានបញ្ចប់មុនពេលទីផ្សារដោះដូរកីឡាករខែមករា។
ក្លិបនៅ Premier League កំពុងព្យាយាមរកគ្រាប់បាល់ចាប់តាំងពី Raul Jimenez បានរងរបួសបាក់ឆ្អឹងនៅចុងខែវិច្ឆិកា។ ជាមួយគ្នាកីឡាករវ័យក្មេង Fabio Silva បានជំនួសខ្សែប្រយុទ្ធសញ្ជាតិម៉ិកស៊ិកនៅពេលខ្លះខណៈដែលកីឡាករ Daniel Podence និង Pedro Neto ក៏បាននាំមុខគេក្នុងការបង្ហាញខ្លួនដើម្បីជំនួសដែរ។
ដោយមិនទាន់មានកាលបរិច្ឆេទណាមួយសម្រាប់ការវិលត្រឡប់របស់ Jimenez ក្នុងសកម្មភាពដែលនៅតែស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ក្រុមចចកខ្មៅ Wolves អាចនឹងសម្លឹងមើលទីផ្សារដោះដូរកីឡាករខ្សែប្រយុទ្ធ Diego Costa រូបនេះនៅខែមករា។
យោងតាមសារព័ត៌មាន The Sun បានឲ្យដឹងថា ក្រុមចចកខ្មៅWolves ចង់នាំ Diego Costa មកកាន់ កីឡដ្ឋាន Molineux ក្នុងការផ្ទេរដោយឥតគិតថ្លៃ ទោះបីជាគ្រូបង្វឹកលោក Nuno Espirito Santo មិនបានលក់ចេញនៅពេលដែលកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះមកដល់ដោយសារតែបញ្ហាវិន័យ និងជាហេតុផលដែលរូបគាត់ចង់ចេញដោយឯកឯង ៕
ដោយ៖ភារៈ