កម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ដែលយកដាវសាំម៉ូរ៉ៃកាប់ជនរងគ្រោះម្នាក់ដាច់កដៃឆ្វេងម្ខាងក្នុងរឿងភ័ន្តច្រឡំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖
​ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ឃាត់ខ្លួនថែមទាំងដកហូតដាវសាំម៉ូរ៉ៃ១ដើមក្រោយពី ជនទាំង២នាក់រត់គេចខ្លួនបាន៤ថ្ងៃបន្ទាប់ពីពួកគេធ្វើសកម្មភាពយកដាវសាំម៉ូរ៉ៃកាប់ទៅលើគូទំនាស់ម្នាក់ បណ្តាលឱ្យដាច់ដៃឆ្វេងម្ខាង។កម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនជនស្ស័យធ្វើឡើងកាលពីវេលា ម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ចំណុចរង្វង់មូលស្រីគ្រប់ល័ក្ខ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
​ជនសង្ស័យទាំង២នាក់ត្រូវបានគេស្គាល់១,ឈ្មោះ រឿម ភ័ក្រ្តា ភេទប្រុស អាយុ២៣ឆ្នាំ ២, ប៉ៃ ភិរម្យ ភេទប្រុស​អាយុ២០ឆ្នាំ ពួកគេ២នាក់រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ចំណែកជនរងគ្រោះរង់នូវអំពើនៃការកាប់ប្រហារមានឈ្មោះ ដា ឆៃយី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
​លោកវរសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តប្រាប់ឱ្យដឹងថា កម្លាំងអាវុធចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ដោយមានការស្រាវជ្រាវ ស៊ើបអង្កេតចាប់តាំងពីថ្ងៃកើតហេតុរហូតដល់ឈានថ្ងៃឃាត់ខ្លួនជនសង្ស័យបានខាងលើ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យ។
​សូមរំលឹកថា កាលពីវេលាយប់អធ្រាត្រថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចខាង មុខក្លឹបកំសាន្តវិមានរៀម ស្ថិតនោភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ជនសង្ស័យមានគ្នា២នាក់ បានធ្វើសកម្មភាពយកដាវសាំម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូ ឌុបស្រ្តីម្នាក់ត្រូវជាប្អូនជាដូន១ ធ្វើឱ្យជនរងគ្រោះយកដៃឆ្វេងរងកាប់ចំកដៃបណ្តាលដាច់ត្រឹម។ ដោយជនសង្ស័យខឹងនិងជនរងគ្រោះឌុបបណ្តើរសង្សារគេមករាំលេងក្នុងក្លឹប តែធាតុពិត ជនសង្ស័យមានការភ័ន្តច្រឡំ ស្រ្តីដែលជនរងគ្រោះនាំមករាំលេងក្នុងក្លឹបជាប្អូនជីដូន១។ ក្រោយពី ធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួន លុះនៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ទើប កម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចកំពុងតែកសាងសំ ណុំរឿងចោទប្រកាន់ពីបទហិង្សាដោយមានស្ថានទម្ងន់ទោស ដើម្បីបញ្ជូនទៅកាន់តុលាការ អនុវត្តតាមនីតិវិធីច្បាប់៕វិច្ឆិកា

20150715-194642.jpg

20150715-194648.jpg

20150715-194653.jpg

...

20150715-194701.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print