ជនសង្ស័យម្នាក់​ជាមុខសញ្ញាគ្រឿងញៀន​ ពេលឃេីញសមត្ថកិច្ចរត់គេចខ្លួនបាត់​ បន្សល់ទុកវត្ថុតាងជាច្រេីន

ចែករំលែក៖

ខេត្តកណ្តាល៖​ ជនសង្ស័យម្នាក់​ ជាមុខសញ្ញាពាក់ព័ន្ធករណីគ្រឿងញៀន​ បានរត់គេចខ្លួនបាត់ស្រមោលពេលឃើញកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ២​ កំពុងល្បាក្នុងមូលដ្ឋាន។

ហេតុការណ៍នេះបានកើតឡើង​ នៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ប៊ុត វណ្ណា ហៅខ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល(គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន៖​ ១-ថ្នាំញៀនចំនួន០៤កញ្ចប់​(ធំ០១តូច០៣កញ្ចប់)​ ,២-សម្ភារសំរាប់ប្រើប្រាស់នឹងវេចខ្ចប់ថ្នាំញៀនមួយចំនួន។

បេីតាមមន្រ្តីនគរបាលមូលដ្ឋាន​ បានឲ្យដឹងថា​ នៅវេលាម៉ោងកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ២ បានសហការជាមួយកម្លាំងប្រជាការពារកំពុងជិះល្បាតនៅក្នុងភូមិសាស្រ្តឃុំ សំរោងធំ លុះដល់ម៉ោង១០​ និង០០នាទីនៅថ្ងៃខែឆ្នាំដដែល​ កំពុងល្បាតដល់ចំណុចផ្ទះឈ្មោះ ប៊ុត វណ្ណា ហៅខ្ញា ភេទប្រុស ស្ថិតនៅភូមិ ជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ភ្លាមនោះឈ្មោះ ប៊ុត វណ្ណា ហៅខ្ញា ភេទប្រុស ឃើញកម្លាំងសមត្តកិច្ចក៏រត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាងនៅលើផ្ទះរបស់ខ្លួន។

ក្រោយកេីតហេតុកម្លាំងសមត្តកិច្ចក៏បានបង្កើតកម្លាំងគណ:កម្មការចម្រុះចាប់យកវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយនឹងសុំគោលការណ៍តាមស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print