មន្ត្រីសន្តិសុខប្រទេសនីហ្សេបានឲ្យដឹងថាមានមនុស្ស ដល់ទៅ៤៩ នាក់ ស្លាប់ និង១៧នាក់រងរបួសដោយការវាយប្រហារពីក្រុមអ៊ីស្លាម ស្ថិតនៅក្នុងភូមិTchombangou ។ ជាមួយគ្នានោះក៏មានការវាយប្រហារផ្សេងទៀត នៅក្នុងភូមិ Zaroumdareye បណ្តាលឲ្យមានអ្នកស្លាប់ ៣០នាក់ផងដែរ។
តាមសារព័ត៌មានTTXVN បានផ្សាយថា មន្ត្រីសន្តិសុខប្រទេស នីហ្សេបានឲ្យដឹងថា មានមនុស្សជិត ៨០នាក់ស្លាប់ ក្នុងការវាយប្រហារពីក្រុមភេរវកម្ម អ៊ីស្លាម ស្ថិតនៅភូមិជាប់ព្រំដែនប្រទេស ម៉ាលី។ មកទល់ពេលនេះរដ្ឋាភិបាលនៃប្រទេសនីហ្សេ មិនទាន់ប្រកាសជាផ្លូវការ ថាក្រុមណានៅពីក្រោយការវាយប្រហារនោះឡើយ។
កាលពីថ្ងៃទី២៤ខែធ្នូ ក្រសួងការពារជាតិនៃប្រទេសនីហ្សេ បានឲ្យដឹងថា កម្លាំងទាហានប្រទេសនេះបានសម្លាប់ក្រុមភេរវកម្ម១១នាក់ នៅតំបន់ភាគខាងលិច ក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងទាហាន។ ចំណែកទាហានរដ្ឋាភិបាលក៏ស្លាប់៧នាក់ផងដែរ។
ប្រទេសនីហ្សេប្រឈមនិងបញ្ហាសន្តិសុខយ៉ាងខ្លាំង ដោយតែងតែរងការវាយប្រហារ នៅតំបន់ព្រំដែនជាប់ប្រទេសម៉ាលី និងBurkina Faso ។ ក្រុមភេរវកម្មគឺមានទំនាក់ទំនងជាមួយ ក្រុម អាលកៃដា និង ក្រុមរដ្ឋអ៊ីស្លាម IS ជាអ្នកវាយប្រហារ៕