ខេត្តកំពង់ធំ៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅរសៀលថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ ២០២១ បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដី ទៅផ្សព្វផ្សាយវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ និងបាននាំយកនូវអំណោយរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ៦ គ្រួសារ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគរួមមានអង្ករ ,មី,ទឹកត្រី, ទឹកស៊ីអ៊ីវ, និងថវិកាមួយចំនួន៕
...
ដោយ, សិលា