លោកស សុខា : សមិទ្ធផលថ្មីៗ ត្រៀមទទួលសិស្ស-និស្សិត ចូលសិក្សានៅសាកលវិទ្យាល័យជាតិមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងយ៉ាងដូច្នេះថា , សាកលវិទ្យាល័យជាតិមានជ័យ ជាសាកលវិទ្យាល័យរដ្ឋតែមួយគត់ក្នុងខេត្តបន្ទាយមានជ័យ ដែលបាន និងកំពុងអភិវឌ្ឍស្ទើរគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសិក្សា ដែលស្របទៅនឹងគោលនយោបាយ កម្មវិធីកំណែទម្រង់ឧត្តមសិក្សា និងពង្រឹងប្រសិទ្ធភាព គុណភាពនៃការបណ្តុះបណ្តាល ផ្តល់ចំណេះដឹង ជំនាញដល់និស្សិត ឆ្លើយតបទៅនឹងទីផ្សារការងារក្នុងស្រុក ក្នុងតំបន់ និងសកលលោក ។

លោករដ្ឋលេខាធិការ បានបន្តថា, ការវិវត្តថ្មីៗរបស់សាកលវិទ្យាល័យជាតិមានជ័យ សម្រាប់ទទួលសិស្ស-និស្សិតចូលសិក្សា រួមមាន ៖

👉មានទីធ្លាធំទូលាយ បរិយាកាសស្រស់បំព្រង

👉មានសួនបន្លែ សួនច្បារ ដើមឈើគ្រប់ប្រភេទ

👉មានតារាងបាល់ទាត់ខ្នាតអន្តរជាតិ

👉មានបន្ទប់ពិសោធន៍ 

👉មានស្រះចិញ្ចឹមត្រី

👉មានបន្ទប់សិក្សាប្រកបដោយផាសុកភាព និងស្តង់ដា

👉មានផ្លូវបេតុង និងសួនសាមគ្គី

👉មានបណ្ណាល័យសិក្សាស្រាវជ្រាវ

👉មានអគារស្នាក់នៅរបស់និស្សិត

👉មានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាសាកលវិទ្យាល័យល្បីៗនៅទូទាំងពិភពលោក អង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស

👉មានក្រុមទូតនិស្សិត (Student ambassador)

👉មានក្រុមប្រឹក្សាយុវជន សម្រាប់ផ្តល់ប្រឹក្សា និងពិគ្រោះយោបល់លើការសិក្សា ការស្រាវជ្រាវ សុខភាព ទីផ្សារការងារ និងការអភិវឌ្ឍសមត្ថភាពនិស្សិត

👉មានកម្មវិធីសិក្សាគោល និងប្លង់មេរៀនលម្អិត ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដោយអនុលោមតាមក្របខ័ណ្ឌគុណវឌ្ឍិជាតិ និងបរិបទទីផ្សារ ក្នុងប្រទេស និងតំបន់ ។ល។ និង។ល។…៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print