វៀតណាមនឹងចាប់ផ្តើមសាងសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំបំផុតរបស់ខ្លួន ឈ្មោះ Long Thanh នៅក្នុងខេត្តដុងណាយ ក្នុងគម្រោងតម្លៃ៤.៦៦០ លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើ page ផ្លូវការយ៉ាងដូច្នេះថា នៅថ្ថៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ នេះ វៀតណាមនឹងចាប់ផ្តើមសាងសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំបំផុតរបស់ខ្លួន ឈ្មោះ Long Thanh នៅក្នុងខេត្តដុងណាយ ក្នុងគម្រោងតម្លៃ ៤.៦៦០លានដុល្លារ ។ 

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា អាកាសយានដ្ឋាននេះអាចទទួលអ្នកដំណើរបាន២៥លាននាក់ក្នុងមួយឆ្នាំ និង​ទំនិញ cargo ១,២ លានតោន ។ គេរំពឹងថា​អាកាសយានដ្ឋាននេះ នឹងដំណើរការបាននៅឆ្នាំ ២០២៥ ៕   ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print