ខេត្តតាកែវ៖ ឧត្ដមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តាកែវ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ នៅរសៀលថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ ២០២១ បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដី ទៅផ្សព្វផ្សាយវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ និងបាននាំយកនូវអំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ច័ន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតចំនួន ២០ គ្រួសារ នៅស្រុកអង្គរបូរី ខេត្តតាកែវ ដោយក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕
ដោយ, សិលា
...