ឆក់កាបូបបានសម្រេចព្យាយាមគេចខ្លួនតែមិនរួចត្រូវពលរដ្ឋឃាត់ខ្លួន២នាក់ខណះ២នាក់ទៀតកំពុងគេចខ្លួន

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ៣គ្រឿងបានធ្វេីសកម្មភាពឆក់ការបូបស្ពាយពីនារីម្នាក់ខណះកំពុងជិះម៉ូតូតាមផ្លូវបានសម្រេចហេីយព្យាយាមជិះគេចខ្លួនតែត្រូវជនរងគ្រោះជិះដេញតាមនិងស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋស្ទាក់ចាប់ជាប់២នាក់ចំណែក២នាក់ទៀតគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង​ ភូមិស្រែជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់បានទី១មានឈ្មោះ អឿន រតន ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទី២មានឈ្មោះ សុ ធារ៉ា ភេទប្រុស​ អាយុ១៦ឆ្នាំ រស់នៅភូមិសែនសុខ៧ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ភារដកហូតបានម៉ូតូម៉ាកស្តុបពីពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1IL-9990 និងមួយគ្រឿងទៀតឌ្រីមសង់ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-2841 ជារបស់ជនសង្ស័យ។

ចំណែកជនរងគ្រោះមានឈ្មោះ​ ពៅ ស្រីនិច្ច ភេទស្រី អាយុ២២ឆ្នាំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុនារីរងគ្រោះជិះម៉ូតូស៊េរីឌ្រីមសង់ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ1IE-8789​ បានធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចតែម្នាក់ឯង ស្របពេលនោះស្រាប់តែលិចមុខក្រុមជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ៣គ្រឿងតាមមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបរបស់នារីរងគ្រោះបានសម្រេច រួចនាំគ្នាព្យាយាមជិះគេចខ្លួនតែត្រូវជនរងគ្រោះជិះដេញតាមនិងស្រែកឆោឡោពីក្រោយបានប្រហែល៥០០ម៉ែត្រទើបប្រជាពលរដ្ឋស្ទាក់ចាប់បានជនសង្ស័យ២នាក់ ចំណែកបក្ខពួក២នាក់ទៀតជិះគេចបាត់ស្រមោល។

ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញដើម្បីចាត់ការតាមនិតិវិធី៕ដោយសុខាសែន​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print