ក្រុមអ្នកគាំទ្រលោកត្រាំនាំគ្នាមកកាន់រដ្ឋធានីដោយមិនខ្វល់ពីការឆ្លងកូវីដ​-១៩

ចែករំលែក៖

ហាងលក់ទំនិញនានាក្នុងទីក្រុងវ៉ាស៊ីនតោនបានបិទទ្វារ ហើយយកក្តារទៅបាំងទ្វារបង្អួចកញ្ចក់ ក្នុងគោលដៅទប់ស្កាត់បាតុករហិង្សា​ឆក់ប្លន់ហាងលក់ទំនិញរបស់ខ្លួនដូចពេលមុនៗ។
សកម្មភាពខាងលើកើតឡើង ក្រោយពេលលោកត្រាំប្រកាសធ្វើមហាបាតុកម្មក្នុងថ្ងៃសភាបោះឆ្នោត អនុម័តលទ្ធផលបោះឆ្នោតប្រធានាធិបតី​ ។ នៅពេលនេះក្រុមអ្នកគាំទ្រលោកត្រាំ បាននាំគ្នា សម្រុកមកកាន់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី​ ត្រៀមធ្វើបាតុកម្ម​នៅថ្ងៃទី​៦ខែមករា(ពេលវេលាអាមេរិក)។
ពលរដ្ឋ​នាំគ្នាមកកាន់រដ្ឋធានីចំពេលអាកាសធាតុត្រជាក់ ហើយប្រឈមនិឹងហានិភ័យនៃការឆ្លងកូវីដ​-១៩​ខ្ពស់ ។ ជាមួយគ្នានេះដែរ នៅសេតវិមាន បានរៀបចំទីតាំងសម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំថ្លែងសុន្ទរកថាដ៏សំខាន់ទៅកាន់អ្នកគាំទ្រ ។
ទង់ មួក សម្លៀកបំពាក់តំណាងការគាំទ្រលោកត្រាំ ក៏បានដាក់លក់នៅគ្រប់ទិសទី​។ តាមការព្យាករ នឹងមានពលរដ្ឋរាប់សិបពាន់នាក់មកកាន់ទីក្រុងវ៉ាស៊ីនតោន​ ចូលរួមធ្វើមហាបាតុកម្មគាំទ្រលោកត្រាំ និងប្រឆាំងលទ្ធផលបោះឆ្នោត។
នៅពេលនេះកម្លាំងសន្តិសុខ ក៏បានត្រៀមលក្ខណៈទប់ស្កាត់បាតុករបង្កហិង្សា​ ចំណែកហាងលក់ទំនិញក៏បានបិទ ហើយយកក្តារទៅបាំង​ខ្លាចក្រុមបាតុករអុកឡុកចូលបំផ្លាញ។​ ក្រុមអ្នកគាំទ្រលោកត្រាំ​មិនបានពាក់ម៉ាស់នោះឡើយ ហើយក៏មិនគោរពទៅតាមច្បាប់គម្លាតសង្គមផងដែរ ដែលជាក្តីបារម្ភបំផុតអាចឆ្លងរាលដាលកូវីដ​-១៩ ខ្លាំងឡើង៕

...

រូបភាព៖ thoidai

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print