រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីការបង្កើតគណៈកម្មការបណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់

ចែករំលែក៖

​ភ្នំពេញ, អនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការកែសម្រួល​មាត្រា១ នៃអនុក្រឹត្យលេខ ២៦៦ អនក្រ.បក ចុះថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០១៤ ស្តីពី​ការបង្កើត​គណៈកម្មការបណ្ឌិត​សភា​ទទួលបន្ទុកអនុម័តពាក្យច្បាប់​។

សម្រេច អនុក្រឹត្យលេខ ២៦៦ អនក្រ.បក ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មការ បណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ ត្រូវបានធ្វើការកែសម្រួល ដូចតទៅ៖ ត្រូវបានបង្កើត “គណៈកម្មការបណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់” ដែលហៅកាត់ថា គ.ប.ច ស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងយុត្តិធម៌។ អាចមានសមាសភាពបន្ថែមផ្សេងទៀត ដែលត្រូវជ្រើសរើសចេញពីក្នុងចំណោម ឥស្សរជន ឬមន្ត្រីរាជការ ដែលមានចំណេះដឹង និងបទពិសោធន៍ការងារក្នុងវិស័យនីតិសាស្ត្រ រដ្ឋបាល សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬអក្សរសាស្ត្រ និងត្រូវតែងតាំងដោយអនុក្រឹត្យដោយឡែកតាមសំណើរបស់រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌។

ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចាត់បញ្ជូនតំណាងទៅតាមសេចក្តីស្នើសុំរបស់ គ.ប.ច។

អនុប្រធាន និងសមាជិក គ ប្រធាន គ. ផ្សេងទៀត។

គ .ប .ច . ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន គ. ប. ច.។

គ ប.ច. អាចចាត់តាំងអនុប្រធានជាតំណាងដើម្បីដឹកនាំកិច្ចប្រជុំ គ.ប.ច. ឬបំពេញភារកិច្ច។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗ ខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print