លោកគឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យមើលលទ្ធផល និងលើកទិសដៅបន្ត ក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ, នៅព្រឹក ថ្ងៃ សុក្រ ១០ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២ ១ នេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានអញ្ជើញដឹកនាំក្រុមការងារទី១ ចុះទៅបើកកិច្ចប្រជុំដើម្បីពិនិត្យមើលលទ្ធផល និងលើកទិសដៅបន្ត ក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿ សម្រាប់ រយៈពេល ២២២ ថ្ងៃ គិតចាប់ ពី ថ្ងៃ ទី១៨ ខែឧសភា ដល់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២០ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានទទួលបន្ទុកតំបន់ទី១ ព្រមទាំងក្រុមការងារទទួលបន្ទុកនៅសាលាដំបូង និង អយ្យការ អមសាលាដំបូង រាជធានី លោកប្រធានសាលាដំបូង លោកព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី ប្រធានលេខាធិការដ្ឋាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្រ្តីលេខាធិការដ្ឋាននៃសាលាដំបូង និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print