បន្ទាយមានជ័យ :ជនសង្ស័យ២នាក់ចែកចាយថ្នាំញៀនទ្រង់ទ្រាយធំត្រូវនគរបាលក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួន។ហេតុការនេះកើតឡើងនៅវេលាម៉ោង១២យប់ឈានចូល ថ្ងៃទី ៧ខែ មករា ឆ្នាំ២០២១ នៅចំណុចមុខភោជនីយដ្ឋានម្លប់ឬស្សី ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់១ឈ្មោះ មាស ធីតា ភេទប្រុស រស់នៅចំណុចមុខភោជនីយដ្ឋាន ម្លប់ឬស្សី ផ្លូវលេខ៥ សង្កាត់បាលេលីយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងសង្ស័យថ្នាំញៀនអ៊ិចស្រ្តាស៊ីចំនួន ៤៨គ្រាប់ សារធាតុញៀនសង្ស័យប្រភេទ កេតាមីន ចំនួន១៥ កូនថង់តូច ២ឈ្មោះ ស្រេង ឡុងហេង ភេទប្រុស ដែលជាមេក្លោង រស់នៅចំណុចបន្ទប់លេខE៤៣ ជាន់ទី៤ ផ្លូវបេតុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងមាន ថ្នាំគ្រាប់ពណ៍ត្រួយចេក ចំនួន២៣ថង់ សង្ស័យសារធាតុញៀនប្រភេទអ៊ិចស្រ្តាស៊ី ថ្នាំគ្រាប់ពណ៍ផ្កាឈូកចំនួន៤ថង់សង្ស័យសារធាតុញៀនប្រភេទអ៊ិចចស្រ្តាស៊ី ថ្នាំគ្រាប់ពណ៍លឿងស្រាល ចំនួន៥ថង់ សង្ស័យសារធាតុញៀនប្រភេទអ៊ិចស្រ្តាស៊ី ក្រាមសថ្លាចំនួន១ កូនថង់សង្ស័យសារធាតុញៀន ថ្នាំគ្រាប់ហ្វាយៗមួយបន្ទះចំនួន១០គ្រាប់ សង្ស័យសារធាតុញៀន ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន១ កេតាមីនទឹកចំនួន ១៥០ដបសង្ស័យសារធាតុញៀន សំភារះសំរាប់សម្ងួតថ្នាំញៀនមួយកំប្លេរ។
បច្ចុប្បន្នជនសង្ស័យទាំង២ព្រមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធី៕ដោយ ស សម