Update: រហូតដល់ម៉ោង ១២,៣០ ព្រឹក ថ្ងៃទី ១០ មករា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ៤នាក់ (ពលករខ្មែរត្រលប់ពីប្រទេសថៃ) និង មានជាសះស្បេីយ ៦នាក់ (ប៉ៃលិន ទាំងអស់)

ចែករំលែក៖

ភ្នំពេញ៖  រហូតដល់ម៉ោង ១២,៣០ ព្រឹក ថ្ងៃទី ១០ មករា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ៤នាក់ (ពលករខ្មែរត្រលប់ពីប្រទេសថៃ) និង មានជាសះស្បេីយ ៦នាក់ (ប៉ៃលិន ទាំងអស់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣៩១នាក់ ចំនួនសំរាកពេទ្យ នៅសល់ ២០នាក់ (ប៉ៃលិន ៧នាក់ បាត់ដំបង ៤នាក់ ភ្នំពេញ ២នាក់ និង បន្ទាយ មានជ័យ ៧នាក់) និងចំនួនជាសះស្បេីយសរុបចំនួនកេីន ៣៧១នាក់ ដដែល និង ស្លាប់គ្មាន ។
សូមបញ្ជាក់, ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 354130 ស្មេីនឹង 21079 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print