ខេត្តតាកែវ៖ ក្រៅពីការងារស្នូល ការងារត្រៀមប្រយុទ្ធ ការងារហ្វឹកហ្វឺន និងការងារអប់រំរៀនសូត្រនយោបាយចិត្តសាស្រ្ត អង្គភាពតំបន់ប្រតិបត្តិការសឹករងតាកែវ ក្រោមការដឹកនាំដោយឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ បានជំរុញអោយបណ្តាអង្គភាពចំណុះ រួមមាន វរសេនាតូចទាំង២ ផ្នែកសឹករងស្រុក/ក្រុង ទាំង១០ យកចិត្តទុកដាក់លើការងារ បង្កបង្កើនផល(ដាំដំណាំនិងចិញ្ចឹមសត្វ) ដើម្បីធានាផ្គត់ផ្គង់បំពេញបន្ថែមលើប្រាក់គោលរបប លើកស្ទួយជីវភាពទ័ពនិងគ្រួសារទ័ពដែលខ្វះខាត ជាពិសេសចូលរួមផែនការយុទ្ធសាស្រ្ត លើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយការនាំចូលទំនិញ បន្លែ/សាច់ មានសាធាតុគីមីនាំចូលពីប្រទេសជិតខាង៕
...
ដោយ, សិលា