Update,រហូតដល់ម៉ោង ១០និង៣០ ព្រឹក ថ្ងៃទី១១ មករា រកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ១នាក់ (ពលករខ្មែរត្រលប់ពីប្រទេសថៃ) និង មានជាសះស្បេីយ ៣នាក់ (បាត់ដំបង ២នាក់ និង ភ្នំពេញ ១នាក់)

ចែករំលែក៖

ភ្នំពេញ៖ រហូតដល់ម៉ោង ១០និង៣០ ព្រឹក ថ្ងៃទី ១១ មករា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ១នាក់ (ពលករខ្មែរត្រលប់ពីប្រទេសថៃ) និង មានជាសះស្បេីយ ៣នាក់ (បាត់ដំបង ២នាក់ និង ភ្នំពេញ ១នាក់) ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣៩២នាក់ ចំនួនសំរាកពេទ្យ នៅសល់ ១៨នាក់ (ប៉ៃលិន ៧នាក់ បាត់ដំបង ២នាក់ ភ្នំពេញ ១នាក់ និង បន្ទាយ មានជ័យ ៨នាក់) និងចំនួនជាសះស្បេីយសរុបចំនួនកេីន ៣៧៤នាក់ និងស្លាប់គ្មាន ។
សូមបញ្ជាក់ថា,ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 355903 ស្មេីនឹង 21184 ក្នុង១លាន នាក់
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print