ភ្នំពេញ៖ ករណីរឿងដកកាំភ្លេីង គំរាមកំហែង គេក្នុងហេតុការណ៍ គ្រោះ ថ្នាក់ចរាចរណ៍នេះ ស្លាប់ម្នាក់មិនទាន់ ចាប់ជនដៃដល់បានផង ដោយសារតែអ្នកលេងប៉ះអ្នកមែន ហើយវប្បធម៌បែបនេះ គួរបញ្ឈប់ឲ្យកើតមាននៅក្នុងសង្គម។ ជាពិសេសអស់លោកជាអ្នកកាន់អាវុធ សុទ្ធតែសមត្ថកិច្ចគួរយល់ដឹងច្បាប់ ប្រើប្រាស់អាវុធ ជៀសវាងគ្រោះថ្នាក់ជាប់ទោសទណ្ឌ ដោយសារតែអាវុធខ្លួនឯងនោះ។
ជាក់ស្ដែងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតជាជម្លោះដកកាំភ្លេីងផ្អេីលម្ដុំផ្សារធំថ្មី ហេតុការណ៍កើតឡើងក្នុងសង្កាត់ផ្សារទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង ០៤និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ។
បេីតាមការបញ្ជាក់ពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ក្រុមការងារ ដែលផ្សាយផ្ទាល់ថា មុនដំបូងគាត់ឃេីញរថយន្តព្រូសបេីកបរដោយបុរសម្នាក់ដែលមានកាំភ្លេីងបានបេីកឡានស្របគ្នាតាមបណ្តោយផ្លូវ៧៣ គៀនផ្សារធំថ្មី ហេីយឃេីញរថយន្តបានបេីកគៀរម៉ូតូបណ្តាលឲ្យដួល ហេីយបានដកកាំភ្លេីងពីចង្កេះហេីយស្រែកថាហ្អែងចង់យ៉ាងម៉េច ភ្លាមៗនោះជនរងគ្រោះបានលេីកដៃសុំកុំបាញ់គាត់អី អ្នកដែលឃេីញហេតុការណ៍បានរត់មកជួយជនរងគ្រោះដែលដួលម៉ូតូបានបាក់ដងកាំបិតនិងត្រូវត្រង់ប្រអប់ជេីង បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ បន្ទាប់ មកអ្នកដែលបង្ករនៅតែបន្តសំញែងកាំភ្លេីងនៅមុខសមត្ថកិច្ចដដែលៗ ទេីបសមត្ថកិច្ចសុំដកទុកសិន ហេីយជនបង្ករប្រគល់អោយតឬសំបកកាំភ្លេីងមិនប្រគល់គ្រាប់អោយនោះទេ ហេីយបានស្រែកគំហកដាក់សមត្ថកិច្ចថែមទៀតផង ។
អ្នកបង្កបានស្រែកប្រាប់ក្រុមការងារ ថាខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួនាទីនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ហេីយខ្លួនបានចេញពីផឹកសុីមួយកន្លែង ហេីយបំណងបេីករថយន្តមកផ្ទះរបស់ខ្លួននៅជិតកន្លែងកេីតហេតុ ។
ជាចុងក្រោយ ក្រោយជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយក៏មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីសទេដោយសុំត្រឹមតែអ្នកបង្ករសងថ្លៃព្យាបាលនៅមន្ទីរពេទ្យតែប៉ុណ្ណោះ ដេីម្បីបញ្ចប់រឿង ។
មិនគួរសោះវប្បធម៍ មិនថ្លៃថ្នូរ ដែលសង្គមស្អប់ខ្ពើម គ្រាន់ តែ រឿង គ្រោះ ថ្នាក់ ចរាចរណ៍ សោះ ក៏ដកកាំភ្លេីងដែរ ។ ក្នុងករណីនេះដែរ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ប្រាប់ពីអត្តសញ្ញាណ គ្រាន់តែដឹងថាជានាយករងសាលាហ្វឹកហ្វឺនភ្នំជំរ៉ាយ ។
ពាក់ព័ន្ធករណីនេះ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ អង្គភាព នគរដ្រេហ្គន មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបាន ដោយទូរស័ព្ទចូល គ្មានអ្នកទទួល៕
ដោយ, សិលា