លោក វេង សាខុន: នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ស្រូវមានចំនួនប្រមាណ ៥៩០៨ តោននាំទៅប្រទេសវៀតណាម

ចែករំលែក៖

ខេត្តព្រៃវែង, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រលប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានថ្លែងអោយដឹងថា, យោងតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានឲ្យដឹងថា ការនាំស្រូវចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានចំនួន ប្រមាណ ៥៩០៨ តោន ចេញតាមច្រកពីរគឺ៖ ១-តាមច្រកកបន្ទាយចក្រីស្ថិតនៅក្នុងស្រុកព្រះស្តេច មានចំនួន៣៩០៣តោន/ថ្ងៃ និង ២-តាមច្រកកោះរកាស្ថិតនៅក្នុងស្រុកពាមជរ មានស្រូវនាំចេញសរុប ២ ០០៥តោន/ថ្ងៃ ។ ដោយឡែកសម្រាប់តម្លៃស្រូវនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានដូចខាងក្រោម៖

 ១ -ស្រូវផ្ការំដួល មានតម្លៃ ១ ១៥០ រៀល/គក្រ

 ២-ស្រូវក្រសាំងទាប មានតម្លៃ ១ ១៥០រៀល/គក្រ

៣-ស្រូវ OM5451 មានតម្លៃ ១ ១០០ រៀល/គក្រ

៤ -ស្រូវអីអ៊ែ504 មានតម្លៃ ១ ១០០រៀល/គក្រ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print