បុរសម្នាក់លក់ម៉ូតូហើយយកលុយរួច បែជាមិនអោយម៉ូតូទៅអ្នកទិញ ថែមទាំងប្រុងជិះគេចខ្លួនទៀត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បានយកម៉ូតូមួយគ្រឿងទៅលក់ រួចបានលុយ ហើយ បែរជាឡាំប៉ា មិនចង់ប្រគល់ម៉ូតូថែមទាំងរកទាញម៉ូតូបើករត់ ត្រូវបានអ្នកទិញនាំគ្នា ចេញចាប់បានប្រគល់អោយនគរបាលប៉ុស្តិ៍ ទឹកល្អក់ទី៣  ដើម្បីចាត់ការតាមច្បាប់។

 ហេតុការណ៍ នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលម៉ោង២និង២០នាទីរសៀល ថ្ងៃទី១២ ខែ មករា ឆ្នាំ ២០២១នៅចំណុច ផ្ទះទិញលក់ម៉ូតូមួយកន្លែងនៅម្តុំឃ្លាំងរំសេវ   តាមបណ្ដោយផ្លូវលេខ ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

  

ជនសង្ស័យដែរសម្ថតកិច្ចឃាត់ខ្លួននេះមានឈ្មោះ ខឿន ចំណាន ភេទប្រុសអាយុ ៣១ឆ្នាំ មានលំនៅ ភូមិសាម ក្អោក  ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពព័ត៌មានអោយដឹងថា នៅមុនថ្ងៃកើតហេតុជនសង្ស័យ បានយកម៉ូតូ មួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP.9571 យកទៅបញ្ចាំនៅក្នុងហាងបញ្ចាំមួយកន្លែង នៅក្បែរនោះ លុះនៅថ្ងៃកើតហេតុក៏មានបំណង់ចង់យកម៉ូតូលក់វិញ ដោយនិយាយជាមួយអ្នកគូកជេរម៉ូតូដើម្បី យកលុយទៅលោះម៉ូតូពីកុងស៊ី យកម៉ូតូទៅលក់វិញ  នៅកន្លែង ទិញលក់ម៉ូតូ។

តាមប្រភពព័ត៌មានអោយដឹងថា ខណះនោះ អ្នកទិញ ក៏បានផ្ទៀងផ្ទាត់ម៉ូតូ និងកាត់គ្រីឃើញ ថា ត្រឹមត្រូវ ហើយ បានចរចារអោយតម្លៃ ៨២០ ដុល្លារ ម្ចាស់ក៏ព្រមលក់ ។នៅពេល អោយអ្នកទិញប្រគល់ប្រាក់រួចរាល់យកទៅចែកគ្នាជាមួយអ្នកគូកជេរមិនត្រូវគ្នា  ហើយ ឡាំប៉ាមិនអោយម៉ូតូទៅអ្នកទិញថែមប្រុងទាញម៉ូតូជិះគេចខ្លួន ត្រូវបានអ្នកទិញនាំគ្នា ដេញចាប់បាន ។ បន្ទាប់ពីចាប់ខ្លួន បាន ជននោះ បានហើយក្រាញ់ននៀលត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ និង ប្រជាពលរដ្ឋនាំគ្នា ចាប់សែង ដាក់រ៉ឺម៉កបញ្ជូន ទៅកាន់ស្នាក់ការប៉ុស្តិ៍ទឹកល្អក់ទី៣ ។

លោកវរសេនីយ៍ត្រី ផាត់ សារ៉ាន នាយប៉ុសិ៍្តទឹកល្អក់ទី៣ បានអោយដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីសាកសួរនិងសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ដោយ៖រ៉ារ៉ា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print