ប្រធានាធិបតីឥណ្ឌូនេស៊ី​ នឹងចាក់វ៉ាក់សាំង​កូវីដ​-១៩ នៅថ្ងៃទី​១៣ខែមករាឆ្នាំ​២០២១

ចែករំលែក៖

អ្នកនាំពាក្យប្រធានាធិបតីឥណ្ឌូនេស៊ី នៅថ្ងៃទី​១២ខែមករា បានប្រកាសថា ប្រធានាធិបតី Joko Widodo នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ​នៅថ្ងៃទី​១៣ខែមករា ឆ្នាំ​២០២១​។
វ៉ាក់សាំងទាំងអស់​ដែលចាក់ជូនពលរដ្ឋ គឺទិញមកពីប្រទេសចិនទាំងអស់ គឺក្រុមហ៊ុន​Sinovac​​ ។ កន្លងមកប្រធានាធិបតីឥណ្ឌូនេស៊ី​ បានប្រកាសថា លោកគឺជាមនុស្សទីមួយចាក់វ៉ាក់សាំង​កូវីដ​-១៩​​ ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ។ នៅថ្ងៃទី ១៤ និង​១៥ខែមករា ដោយផ្តល់អាទិភាពចាក់ជូនពលរដ្ឋ​ងាយរងគ្រោះ​ក្នុងនោះមាន បុគ្គលិកសុខាភិបាល។
វ៉ាក់សាំង Sinovac ​របស់ចិនត្រូវបានឥណ្ឌូនេស៊ី​អនុម័តឲ្យប្រើប្រាស់ បន្ទាន់ ក្រោយការសាកល្បងទទួលបានជោគជ័យ ។​ វ៉ាក់សាំងរបស់ចិន គឺទទួលបានការអនុញ្ញាតឲ្យចាក់ជូនពលរដ្ឋអ៊ិស្លាម ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីមានគោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋ ១៨១លាននាក់រហូតដល់ឆ្នាំ​២០២២។
នៅពេលនេះ​ ឥណ្ឌូនេស៊ីទទួលបានវ៉ាក់សាំង ចំនួន​១៥លានដូស ពីក្រុមហ៊ុន Sinovac របស់ចិន ​។ ជាមួយគ្នានោះក្រុមហ៊ុនចិនក៏បានផ្តល់វត្ថុធាតុដើមសម្រាប់ផលិត វ៉ាក់សាំងរាប់លានដូសចាក់ជូនពលរដ្ឋ។
វត្ថុធាតុដើម​ ដាក់នៅក្នុងកេសត្រជាក់​បានបញ្ជូនពីទីក្រុងប៉េកាំង​​ទៅដល់ប្រទេសឥណ្ឌូនេស៊ី។ តាមគម្រោង​វត្ថុធាតុដើម នឹងផលិតបានវ៉ាក់សាំង​ ពី​១២-១៥​លានដូស​​ក្នុងរយៈពេល​១ខែ៕

...

រូបភាព៖ VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print