គណ:បញ្ជាការឯកភាពរដ្ឋបាល​ខណ្ឌច្បារអំពៅដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ​នៅផ្លូវជាតិលេខ១​

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅយប់ថ្ងៃ​ពុធទី១៣ ខែមករា ឆ្នាំ​២០២១  លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាន​នគរបាលខណ្ឌ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ​ ​មន្ត្រី​សណ្តាប់ឆ្នាប់ ខណ្ឌ សង្កាត់ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ​នៅផ្លូវជាតិលេខ១​  ក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកហ៊ត គឹមនី អភិបាលរងខណ្ឌបានឲ្យដឹងថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ​នៅចំណុចខាងលើនេះគឺដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ។

កម្លាំង​ចូលរួមសរុបចំនួន​៦៣នាក់​ រួមមាន៖ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ​/សង្កាត់ចំនួន​៣៨នាក់ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំនួន១៥នាក់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន១០នាក់។

ជាលទ្ធផលកម្លាំងចម្រុះបានធ្វើការត្រួតពិនិត្យ​រថយន្តសរុបចំនួន១៦គ្រឿងរក្សាទុក ០០ គ្រឿង។

​ត្រួតពិនិត្យម៉ូតូសរុបចំនួន​១១២គ្រឿងម៉ូតូដែលអ្នកគ្មានពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់ចំនួន១៩រឿង។​រក្សាទុក​ ០០គ្រឿង​  អាវុធឆ្លងកាត់គ្មាន៕

         

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print