ការទទួលមរណភាព របស់លោកវរៈសេនីយ៍ត្រី លឹម សាយ ឧកញ៉ា ឡេង ណាវ៉ាត្រា ជួយឧបត្ថម្ភថវិកា១៥០០០ ដុល្លារដល់គ្រួសារសព! និងគ្រួសារដែលរងរបួសចំនួន ១០០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ាវ័យក្មេងចិត្តបុណ្យ  ឡេង ណាវ៉ាត្រា តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់លោក បានឲ្យដឹងបែបនេះថា៖ ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ក្រោម(ដំបូលសន្តិភាព )គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។ ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ ២៥០០០ដុល្លារ (ពីរមុឺនប្រាំពាន់ដុល្លារ) ដែលជូនទៅ គ្រួសារ នៃសព (១៥០០០ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន(១០០០០ដុល្លារ) ។ 🙏🙏សូមក្រុមគ្រួសារនៃសពទាក់ទងមក 🙏បងហេងឡុង ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរស័ព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ។

សូមបញ្ជាក់ថា, កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរៈសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្ម៉ង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ដោយលោក វរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណៈបច្ចេកទេស ក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២ និង៣០នាទី ទើបអង្គភាពទទួលបានដំណឹង ថាលោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលនេះក្រុមគ្រួសារបានស្នើសុំយកសពលោកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។

បើតាមការបញ្ជាក់ឲ្យដឹងពីកងកម្លាំងជំនាញឲ្យដឹងថា, ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មូលហេតុ​ដែលនាំឱ្យ​មាន​ឧ​ប​ទ្ទេវ​ហេតុនេះ ដោយសារ​ខ្យល់​ខ្លាំង ទើប​ធ្វើឱ្យ​ខ្សែ​ឆ​ត្រ​យោង នាយទាហាន​ទាំងពីរ​វ័ណ្ឌគ្នា ហើយ​ធ្លាក់​ពី​កម្ពស់​១០០​ម៉ែត្រ​មក​ដី​ បណ្ដាលឲ្យមានករណីគ្រោះថ្នាក់។ 

ពិតជាសោកស្ដាយបំផុត ចំពោះការបាត់បង់វីរជនស្នេហាជាតិ ដែលជាគ្រូបង្វឹកផ្នែកឆត្រយោងខាងលើ៕

    

...

ដោយ៖សិលា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print