ផឹកស៊ីស្រវឹងទាស់ពាក្យសម្តីរហូតដល់វាយគ្នាធ្វើឲ្យបុរសម្នាក់របួសធ្ងន់នៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរស២នាក់ ក្នុងនោះម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសមធ្យម ខណៈផឹកស្រាជាមួយបក្ខពួក៤ទៅ៥នាក់ បានទាស់ពាក្យសម្តីគ្នាធ្វើឲ្យជនដៃដល់ដែលផឹកជាមួយគ្នានោះទ្រាំពុំបាន​ក៏ស្ទុះទៅយកដែកនិងកាំបិតមកវាយ​ជនរងគ្រោះទាំង២នាក់កាលពីថ្ងៃទី១៤​ ខែមករា​ឆ្នាំ២០២១ វេលា​ម៉ោង​២១និង២០នាទី នៅចំណុចភូមិ​ចំបក់​ ឃុំ​សៀមរាប​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

     មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ​ ម៉ៅ​ និត​ ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ​ មានទីលំនៅ​ភូមិ​សេកយំ​ ឃុំ​ព្រៃ​ឈរ​ ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពង់ចាម​ ។ បច្ចុប្បន្នស្នាក់​នៅ​ផ្ទះ​ជួល​កន្លែង​កេីតហេតុ​ មុខរបរ​ ជាង​ផ្សារ​ដែក​​ (របួស​ធ្ងន់​បញ្ជូន​ទៅសង្គ្រោះនៅ​មន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត និងទី២-ឈ្មោះ​ អោក​ គឹម​ស្រុី​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មានទីលំនៅ​ភូមិ​អង្គរបាន ឃុំ​អង្គរបាន​ ស្រុក​កងមាស ខេត្ត​កំពង់​ចាម​​ របួសហេីមដៃ​ និង​ហេីមស្មា​ខាងឆ្វេង​ មុខរបរ​ជាង​ផ្សារ​ដែក​ ​។ ចំណែកជនសង្ស័យឈ្មោះ​ វិច្ឆិកា​ ភេទ​ប្រុស​ អាយុ​៤១ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុងភូមិ​ចំបក់​ ឃុំ​ សៀមរាប​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខរបរ​មេជាង​ផ្សារ​ដែក​​ (គេចខ្លួន​)។

ដោយឡែកវត្ថុតាងចាប់យកមាន ដែក​ ៤០​x៨០​ ប្រវែង​ ៦០សង់ទីម៉ែត្រ​ កាំបិត​បុ័ង​តោដង​ដង​ឈេី​១ ។

    ប្រភពដដែលបន្តថា ​នៅថ្ងៃ.ខែ.​ឆ្នាំ​.កេីតហេតុ​ខាងលេី​ ​វេលាម៉ោង១៨និង១០នាទី​ ជនរងគ្រោះ​ និង​ជនសង្ស័យបាន​នាំគ្នាផឹក​ស្រាជាមួយបក្ខពួក៤ទៅ៥នាក់ទៀត ខណៈកំពុងផឹកសុីជន​សង្ស័យបានទាក់​ពាក្យ​សម្តី​គ្នា​ ជាមួយ​ឈ្មោះ​ សុគន្ធ​ ម៉េង​សុង​ ហេីយ​ជន​រងគ្រោះ​ឈ្មោះ​ ម៉ៅ​ និត​ បានតពាក្យ​សម្តីជាមួយ​ជន​សង្ស័យ​ ហើយក៏បាន​ប្រតាយប្រតប់​គ្នា​ទៅវិញទៅមក​ ពេលនោះឈ្មោះ​ អោក​ គឹម​ស្រុី ​បានចូលទៅឃាត់​ ភ្លាម​នោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​យក​ដែក​ ៤០x៨០​ វាយ​មកលេីជនរងគ្រោះ​ឈ្មោះ​អោក គឹមស្រុី និងឈ្មោះ​ម៉ៅ និត បណ្ដោលឲ្យ​របួស​តែម្តង​។ បន្ទាប់ពីធ្វើសកម្មភាពរួច ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​របស់ខ្លួន​គេចខ្លួន​បាត់​ទៅ។ ​

   ក្រោយ​ទទួល​បាន​ព័ត៌មាន​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​សៀមរាប​ បាន​ចុះទៅកន្លែង​កេីតហេតុ​  រួចកសាងឯកសារដើម្បីស្រាវជ្រាវរកជនដៃដល់ចាត់ការតាមច្បាប់៕

        

...

ដោយ៖ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print