សេចក្តីអំពាវនាវជាថ្មី ចំពោះបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានចេញសេចក្តីអំពាវនាវជាថ្មីចំពោះបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃដោយសង្កេតឃើញមានការឆ្លងកូវីដ-១៩ ក្នុងអំឡុងពេល ដែលបងប្អូនពលករនៅប្រទេសថៃធ្វើដំណើរវិល ត្រឡប់មកវិញដោយលួចលាក់ និងខុសពីបំរាមអាជ្ញាធរថៃនោះ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃសូមអំពាវនាវជាថ្មីដល់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅ ប្រទេសថៃសូមបន្តស្នាក់នៅក្នុងប្រទេសថៃបន្តទៀត និងចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ។

គណៈកម្មការសូមបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩នេះ អាជ្ញាធរថៃនឹងមិនមានវិធានការច្បាប់ប្រឆាំងនឹងនិយោជក និងពលករបរទេស ដែលបានកំពុងធ្វើការ និងស្នាក់នៅមួយកន្លែងនោះទេ។ ផ្ទុយ ទៅវិញ បងប្អូនពលករដែលចល័តពីកន្លែងមួយទៅកន្លែងមួយ ឬមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ គឺប្រឈម នឹងហានិភ័យខ្ពស់ពីការឃាត់ខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ចថៃ និងប្រឈមនឹងលទ្ធភាពឆ្លងជំងឺកូវីដ-១៩ ខ្ពស់នៅក្នុង អំឡុងពេលធ្វើដំណើរវិលត្រឡប់នេះ។

សេចក្តីដូចបានជម្រាបខាងលើ សូមបងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃមេត្តារក្សា ភាពនឹងនរ និងបន្តស្នាក់នៅមួយកន្លែងដោយពុំទាន់ចាំបាច់ឆ្លងដែនវិលត្រឡប់មកស្រុកកំណើតវិញនោះទេ។ សូមបង ប្អូនពលករជឿទុកចិត្តលើសមត្ថភាព និងលទ្ធភាពទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ របស់អាជ្ញាធរថៃ។

គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូម បួងសួង និងជូនពរបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់សូមមានសុខភាពល្អនិង ចាកផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា៕

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print