ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមជាច្រើននាក់ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើងការដ្ឋានសំណង់មួយកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់នៅក្នុងចំណោមបក្សពួកជាច្រើននាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងឃាត់ខ្លួនកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

   សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបាវិតបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះឈឿម ឡាយ អាយុ៤២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិចំការសំរោង១  ឃុំចំការសំរោង ខេត្តបាត់ដំបង បច្ចុប្បន្នមកស្នាក់នៅបណ្ដោះអាសន្នក្នុងក្រុងបាវិត។

ប្រភពបន្តថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១វេលាម៉ោង១១និង១០នាទីព្រឹកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតទទួលបានព័ត៌មានពីឈ្មោះ ទុយ សុភ័ក្រ ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខសារ៉ាបូព៌ា មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងដែលបានរាយការណ៍ថា នៅចំណុចការដ្ឋានសំណង់ងូវ គឹមម៉េង ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិតក្រុងបាវិតមានជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណបានចូលលួចកាត់ខ្សែភ្លើងអស់ប្រវែង៩០ម៉ែត្រ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដេីម្បីធ្វេីការស្រាវជ្រាវ រហូតដល់ម៉ោង៦និង៣០នាទីល្ងាចថ្ងៃដដែលសមត្ថកិច្ចកំណត់បានមុខសញ្ញាម្នាក់យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិតដេីម្បីធ្វេីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនបានធ្វេីសកម្មភាពលួចកាត់ខ្សែភ្លេីងនៅកន្លែងខាងលេីបានចំនួន៥លេីកហើយ ដោយក្នុង១លេីកៗលក់បានប្រាក់ជាង១០ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដេីម្បីចាត់ការតាមច្បាប់៕

   

...

ដោយ៖យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print