ដេញបង្រ្កាបរថយន្តសណ្ដោងរឺុម៉កដឹកឈើរហូតក្រឡាប់ធ្លាក់ចូលស្នាមភ្លោះ អាចជារឿងទំនាស់ផលប្រយោជន៍

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍នានានៅកន្លែងកើតហេតុ នាព្រឹកព្រលឹមថ្ងៃសៅរ៍ ៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះឱ្យដឹងថា ករណីកម្លាំងសមត្ថកិច្ចដេញបង្រ្កាបរថយន្តសណ្ដោងរឺុម៉កដឹកឈើ រហូតទាល់តែក្រឡាប់ផ្ងារជើងធ្លាក់ចូលស្នាមភ្លោះ អាចផ្ដើមចេញពីរឿងទំនាសផលប្រយោជ(សុីដាច់គ្នា)ព្រោះគេឃើញក្រុមសមត្ថកិច្ច និងក្រុមជនប្រព្រិត្តដឹកជញ្ជូនឈើឈរជជែកគ្នាដូចជាទំនងចរចាអំពីអ្វីមួយយ៉ាងយូរ។ ម្យ៉ាងវិញទៀតក្រុមជនប្រព្រិឹត្តដឹកជញ្ជូនឈើទាំងនេះគេសង្កេតឃើញធ្វើសកម្មភាពស្ទើរតែរាល់យប់ ។

ប្រភពព័ត៌មានដដែលបានឱ្យដឹងបន្តទៀតថា ករណីកម្លាំងសមត្ថកិច្ចដេញបង្រ្កាបរថយន្តសណ្ដោងរឺុម៉កដឹកឈើ រហូតទាល់តែក្រឡាប់ធ្លាក់ចូលស្នាមភ្លោះខាងលើនេះ គឺកើតមាននៅវេលាម៉ោងប្រមាណ៤ភ្លឺឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចំណុចគល់ស្ពានថ្មដើមចំបក់ធំ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨-៩ ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។

ប្រភពបញ្ជាក់បន្តទៀតថា មុនកើតហេតុគេឃើញរថយន្តចង្កូតស្ដាំ១គ្រឿងម៉ាក
ឌុយមិុច ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ សណ្ដោងរឺុម៉កមានផ្ទុកឈើអារពេញព្រៀបប្រមាណ៧ទៅ៨ម៉ែត្រត្រីគុណ ចេញពីតំបន់ទំនប់អាងទឹកទី៣ ស្ថិតនៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ឆ្លងកាត់ទីរួមស្រុកភ្នំក្រវាញ និងស្ថាប័នជំនាញពាក់ព័ន្ធបណ្ដាក់គ្នាដូចខ្យងផងនោះ ឆ្ពោះទៅទិសខាងត្បូងសំដៅទៅខេត្តពោធិ៍សាត់ លុះមកដល់កន្លែងកើតហេតុគេឃើញមានរថយន្តក្រុមសមត្ថកិច្ច១ហ្វូងស្ទាក់ចាប់យ៉ាងប្រសេចប្រសាច មានការប្រទាំងប្រទើសគ្នាទើបមានបញ្ហាបែបនេះកើតឡើង ដោយកម្លាំងសមត្ថកិច្ចដេញបង្រ្កាបប្រសេចប្រសាចលើផ្លូវសាធារណៈដែលត្រូវបានគេស្គាល់ថាជាកម្លាំងសម្ពន្ធមិត្តសត្វព្រៃ ហើយការបង្រ្កាបនេះអាចដោយសារតែទំនាស់ផលប្រយោជន៍ឲ្យលុយអ្នកនេះខ្វះអ្នកនោះឬសុីដាច់គ្នានៃកម្លាំងគ្នាឯង ព្រោះកន្លងមកគេសង្កេតឃើញក្រុមជនប្រព្រិឹត្តបទល្មើស ប្រើប្រាស់រថយន្តប្រភេទសណ្ដោងរឺុម៉កដឹកឈើបែបនេះចេញពីតំបន់ខាងលើធ្វើសកម្មភាពស្ទើររាល់យប់ រវាងក្រុមជនប្រព្រិឹត្តបទល្មើសនិឹងក្រុមសមត្ថកិច្ចស្គាល់គ្នាដូចអណ្ដាតនិឹងធ្មេញទៅហើយ ស្រាប់តែនឹកឃើញបង្រ្កាបបែបនេះដូចជាចម្លែកដែរ បើមានឆន្ទៈពិតប្រាកដគឺគេយកមុខសញ្ញាទៅបន្តនីតិវិធីបាន ប៉ុន្តែធ្វើបែបនេះគ្រាន់តែគោះទឹកបង្អើលត្រីតែប៉ុណ្ណោះ ។

ប្រភពបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន វត្ថុតាងទាំងរថយន្តសណ្ដោងរឺុម៉ក និងឈើអារទាំងអស់ ក្រុមកម្លាំងសមត្ថកិច្ចទាំងនោះយករថយន្ត១គ្រឿងដែលគេតែងតែឃើញដឹកទឹកកកលក់ និងចែកជូនកន្លែងសមត្ថកិច្ចតាមដងផ្លូវលេខ៥៥ លុះអស់ទឹកកកដឹកឈើដែរនោះ ដឹកទៅរក្សាទុកបណ្ដោះអាសន្ននៅទីស្នាក់ការ សម្ពន្ធមិត្តសត្វព្រៃជួរភ្នំក្រវាញភាគកណ្ដាល។ ដូច្នេះយើងរង់ចាំមើលការស្រាវជ្រាវ និងចំណាត់ការរបស់សមត្ថកិច្ចទាំងអស់គ្នា តើវែកមុខរកក្រុមប្រព្រិឹត្តដឹកជញ្ជូនឈើទាំងនោះយកមកបន្តនីតិវិធីបែបណា ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print