ប្រជាពលរដ្ឋ១៣៩គ្រួសារ ប្តឹងទៅអភិបាលខណ្ឌច្បារអំពៅថា បុគ្គលម្នាក់សង់ផ្ទះទឹក បង់អង្គុយលេងលើចំញ្ចើមផ្លូវ ដាក់សម្ភារខ្លួនលើចញ្ចើមផ្លូវ និងដាក់របងបាំងផ្លូវសាធារណ: ទាំងបំពានច្បាប់

ចែករំលែក៖

ភ្នំពេញ ,  បើយោងតាមលិខិតសុំអន្តរាគមន៍ដែលផ្ញើទៅ អភិបាលខណ្ឌច្បារអំពៅ ដែលអង្គភាព នគរដ្រេហ្គន ទទួលបាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ យ៉ាងតិចមានប្រជាពលរដ្ឋប្រមាណ១៣៩គ្រួសារ បានប្តឹងទៅកាន់អភិបាលខណ្ឌច្បារអំពៅថា មានបុគ្គលម្នាក់ឈ្មោះ អ៉ឹង ផល្លា បានសង់ផ្ទះទឹក បង់អង្គុយលេងលើចំណីផ្លូវ ដាក់សម្ភារខ្លួនលើចញ្ចើមផ្លូវ និងដាក់របងបាំងផ្លូវសាធារណៈទៀតផង។ 

ប្រជាពលលរដ្ឋទាំង១៣៩គ្រួសារ កំពុងរស់នៅក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសរសេរក្នុងលិខិត ដែលផ្ញើទៅអភិបាលខណ្ឌច្បារអំពៅ យ៉ាងដូច្នេះថា «សុំអន្តរាគមន៍ឲ្យឈ្មោះ អ៉ឹង ផល្លា រុះរើផ្ទះទឹក បង់អង្គុយលេងលើចំណីផ្លូវ និងយកសម្ភាររបស់គាត់ចាកចេញពីចញ្ចើមផ្លូវ និងដករបងរាំងផ្លូវសាធារណ: ដើម្បីងាយស្រួលដល់ការស្ថាបនាផ្លូវដើម្បីជាប្រយោជន៍រួមក្នុងភូមិ និងសាធារណៈ»។

ប្រជាពលរដ្ឋខាងលើ បានរាយការណ៍ទៀតថា ពួកគាត់ត្រូវការស្ថាបនាផ្លូវក្នុងភូមិមួយខ្សែ ដែលភ្ជាប់ពីចំណុចភូមិក្បាលជ្រោយ ដល់ភូមិតាព្រហ្ម ដោយប្រើថវិការួមគ្នា ក្នុងបំណងឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរជាសាធារណ: ប៉ុន្តែបានជួបនូវការរារាំង ពីឈ្មោះ អ៉ឹង ផល្លា ដែលបានចាប់យកដីចំណីផ្លូវមកកាន់កាប់ ដោយបានដាក់បង់អង្គុយលេង ហើយបានធ្វើរបងរាំងផ្លូវចាស់ ហើយក៏បានសង់ផ្ទះទឹកផងដែរ ដែលជាហេតុមិនអាចឲ្យធ្វើផ្លូវបាន។

ប្រជាពលរដ្ឋអះអាងបន្តថា ពួកគាត់ក៏ធ្លាប់បានស្នើសុំឈ្មោះ អ៉ឹង ផល្លា រុះរើផ្ទះទឹក និងរបងរាំងផ្លូវ រួមទាំងយកបង់អង្គុយលេងនេះចាកចេញចូលទៅក្នុងដីរបស់គាត់ទៅ ប៉ុន្តែគាត់មិនអើពើចំពោះសំណើនេះឡើយ។

បុគ្គលដែលបំពានច្បាប់ ប្រជាពលរដ្ឋ សំណូមពរឲ្យអាជ្ញាធរមានវិធានការ ទៅតាមផ្លូវច្បាប់ ខណៈគាត់រំលោភលើផ្លូវសាធារណៈ យ៉ាងបំពាន នឹងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១០០ គ្រួសារ។

លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានអោយដឹងថា ករណីនេះមានពីមុនមកមែន ប៉ុន្តែបច្ចុប្បន្នគឺប្រជាពលរដ្ឋស្នើធ្វើផ្លូវមួយខ្សែ ដែលភ្ជាប់ពីចំណុចភូមិក្បាលជ្រោយ ដល់ភូមិតាព្រហ្ម ហើយការធ្វើផ្លូវក៏ត្រូវរៀបរយឲ្យមានសណ្ដាប់ធ្នាប់ផងដែរ។

សូមបញ្ជាក់ថា, ខាងក្រោមនេះជាលិខិតរបស់ប្រជាពលរដ្ឋ ដែលប្តឹងទៅអភិបាលខណ្ឌច្បារអំពៅ មេត្តាអាននូវខ្លឹមសារទាំងស្រុង៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print