រដ្ឋមន្ត្រីក្រសួងព័ត៌មាន: អ្នកសារព័ត៌មានទាំងអស់ កុំទៅថតយកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរដែលហាមឃាត់

ចែករំលែក៖

ភ្នំពេញ៖ ជាថ្មីម្ដងទៀត រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថត យកព័ត៌មាន នៅ ក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរ ដែលហាមឃាត់ កំពុងបំពេញ កិច្ចការងារ ព្រោះខុសវិជ្ជាជីវ:សារព័ត៌មាន បើនៅមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ច មានសិទ្ធិ ចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន ពេលនោះតែម្តង។ ដូច្នេះអ្នកសារព័ត៌មាន ត្រូវយល់ បានច្បាស់ពីកិច្ចការងារនេះ ដោយកុំគិតថាខ្លួនជាអ្នកសារព័ត៌មាន មានសិទ្ធិថតបានគ្រប់ទី កន្លែងនោះទេ ត្រូវយល់ពីការងាររបស់សមត្ថកិច្ច។
ប្រសាសន៍ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១។
សូមរំលឹកផងដែរថា, ការប្រកបអាជីវកម្ម សារព័ត៌មានបច្ចុប្បន្ន ត្រូវបានរឹតបន្តឹងដោយក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម។ ក្នុងនោះក្រសួងព័ត៌មាន ចេញអាជ្ញាប័ណ្ណឲ្យដឹងថារយៈពេល ៧ ថ្ងៃ។ ប៉ុន្តែត្រូវទៅចុះបញ្ជីពាណិជ្ជកម្ម ពាណិជ្ជនាម កម្មសិទ្ធិបញ្ញា នៅក្រសួងពាណិជ្ជកម្ម ឲ្យបានត្រឹមត្រូវ។ មានស្នាក់ការ ទីតាំងក្រុមហ៊ុនពិតប្រាកដ ដើម្បីបង់ពន្ធប៉ាតង់ជូនរដ្ឋ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print