រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញផ្នែករដ្ឋបាលពន្លឿនលិខិតស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន សុំបញ្ចូលក្នុងបញ្ជីអាទិភាពទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩សម្រាប់មន្រ្តីជួរមុខជា អ្នកយកព័ត៌មាន វិជ្ជាជីវ:

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញផ្នែករដ្ឋបាលឱ្យពន្លឿនលិខិតស្នើសុំ ទៅសម្តេចតេជោ ហ៊ុន សែន សុំបញ្ចូលក្នុងបញ្ជីអាទិភាពទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩សម្រាប់មន្រ្តីជួរមុខជា អ្នកយកព័ត៌មាន វិទ្យុ ទូរទស្សន៍ជាតិ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និង អ្នកកាសែត វិជ្ជាជីវៈ។

ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជំរុញដល់ផ្នែករដ្ឋបាលក្រសួងព័ត៌មាន ត្រូវពន្លឿនក្នុងការបញ្ជូនលិខិត គោរពស្នើសុំទៅ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងសំណើសុំបញ្ចូលក្នុងបញ្ជីអាទិភាពទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩សម្រាប់មន្រ្តីជួរមុខជាអ្នកយកព័ត៌មាន វិទ្យុ ទូរទស្សន៍ជាតិ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និង អ្នកកាសែតវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រីបានរម្លឹកថា កាលក្នុងវេទិកា និពន្ធនាយកកាលពីខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ អ្នកសារព័ត៌មានវិជ្ជាជីវៈទាំងអស់បានមានសំណូមពរតាមរយ: រូបលោកជារដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅពេលមានវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា អ្នកកាសែតវិជ្ជាជីវៈទាំងអស់ ដោយឈរលើអន្តរសកម្មភាពសង្គមរបស់ខ្លួន បានមានសំណូមពររួមចំពោះសម្តេច បញ្ចូលអ្នកសារព័ត៌មានវិជ្ជាជីវៈទាំងអស់ នៅក្នុងប្រភេទអ្នកមានអាទិភាព (មិនមែនអ្នកកាសែតទាំងអស់នោះទេ)ទទួលបានវ៉ាក់សាំងដូចប្រភេទអ្នកបំពេញការងារមួយចំនួនទៀតដែលទទួលបានអាទិភាពនេះផងដែរ៕

...


ប្រភព: ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print