សារព័ត៌មាន CNA បានផ្សាយកាលពីថ្ងៃទី១៨ មករា ២០២១ថា កីឡាករវាយតឺន្នីសចំនួន៧២នាក់ឥឡូវនេះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកនៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេដែលស្នាក់នៅ បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ នៅលើជើងហោះហើរទី៣សម្រាប់ការប្រកួតពានរង្វាន់ Australian Open។
ចំណែកកីឡាករ២៥នាក់ទៀតដែលភាគច្រើនគិតថា ជាអ្នកមិនបានឆ្លងនៅលើយន្ដហោះពីដូហាទៅទីក្រុងមែលប៊នក៏ត្រូវនៅដាច់ដោយឡែកពីគ្នានៅក្នុងបន្ទប់របស់ពួកគេរយៈពេល១៤ថ្ងៃមុនការប្រកួត។
Heather Watson គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៧២នាក់ដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ហើយមួយចំនួនទៀតមានការខកចិត្តដោយសារការឃុំឃាំងនេះ។ អ្នករៀបចំការប្រកួតបាននិយាយថា កីឡាករទាំងនោះគឺត្រូវស្ថិតនៅក្នុងសណ្ឋាគារដាច់ដោយឡែក ។
សេចក្តីថ្លែងការណ៍របស់អ្នករៀបចំការប្រកួត Australian Open បានឲ្យដឹងថា “ការធ្វើតេស្តវិជ្ជមាន Covid-19 ត្រូវបានធ្វើឡើងបន្ទាប់ពីកីឡាករ និងអ្នកដំណើរតាមជើងហោះហើរចូលទីក្រុង Melbourne ពីដូហាដែលបានមកដល់នៅម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា។ អ្នកដំណើរទាំងនេះមិនមែនជាសមាជិករបស់កីឡាករហើយបានធ្វើតេស្តអវិជ្ជមានមុនពេលហោះហើរមក។ ការធ្វើដំណើរនោះមានអ្នកដំណើរ៥៨នាក់នៅលើយន្ដហោះរួមទាំងកីឡាករ២៥នាក់”។
យ៉ាងហោចណាស់មានកីឡាករ៣នាក់បាននិយាយថា ពួកគេប្រហែលជាមិនបានទៅចូលរួមប្រកួតទេប្រសិនបើច្បាប់ត្រូវបានបញ្ជាក់ច្បាស់ដល់ពួកគេពីការនៅដាច់ដោយឡែកពីគេយូរពេក។ អ្នករៀបចំកម្មវិធីបាននិយាយថា ច្បាប់នេះច្បាស់ហើយព្រឹត្តិការណ៍នឹងចាប់ផ្តើមដូចការគ្រោងទុកនៅថ្ងៃទី៨ ខែកុម្ភៈខាងមុខ។
ម្ចាស់ជើងឯកពីរសម័យកាល Victoria Azarenka, ជើងឯកឆ្នាំ២០១៦ Angelique Kerber, អតីតជើងឯកជើងឯក US Open កីឡាករ Sloane Stephens និងអតីតកីឡាករលេខ៤ពិភពលោក Kei Nishikori របស់ជប៉ុនស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩នេះ។ កីឡាករទាំងអស់ដែលចូលរួមក្នុងការប្រកួតប្រជែងត្រូវធ្វើតេស្តអវិជ្ជមានមុនពេលឡើងយន្តហោះហើយបន្ទាប់មកត្រូវបានគេដាក់នៅក្នុងសណ្ឋាគារដាច់ដោយឡែកនៅអូលប៊ែន និងអាដេឡាដេត។ អ្នកដែលមិនត្រូវបានគេបង្ខាំងនៅក្នុងបន្ទប់របស់ពួកគេ ដោយសារតែការធ្វើតេស្តវិជ្ជមានលើជើងហោះហើររបស់ពួកគេត្រូវបានអនុញ្ញាតឱ្យចំណាយពេលរហូតដល់៥ម៉ោងក្នុងមួយថ្ងៃដើម្បីហាត់ប្រាណ និងការពិនិត្យសុខភាពឡើងវិញ។ កម្មវិធី Grand Slam ដំបូងនៃឆ្នាំនេះត្រូវបានទទួលរងនូវការដកខ្លួនចេញរបស់កីឡាករ Roger Federer ដែលរងរបួស ខណៈដែលម្ចាស់ជើងឯក៣សម័យកាល Andy Murray បានធ្វើតេស្តរកឃើញមានផ្ទុកជំងឺកូវីដ-១៩ មុនពេលចាកចេញ ដូច្នេះមិនទៅចូលរួមការប្រកួតនៅប្រទេសអូស្ត្រាលីឡើយ ៕
ដោយ៖ភារៈ