ខេត្តមណ្ឌលគិរី៖ បុរស៣នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកសែនមនោរម្យ បន្ទាប់ពីយុវជនទាំង៣នាក់នោះ បានជិះម៉ូតូបុកគ្នា កាលពីវេលាម៉ោង ៧ យប់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិពូរ៉ាដែត ឃុំស្រែអំពូន ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ប៉ូលិសចរាចរណ៍ ដែលបានចុះដល់កន្លែងកើតហេតុ បាននិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយសារម៉ូតូ២គ្រឿងបើកបញ្ច្រាសទិសគ្នាហើយបុកចំពីមុខយ៉ាងពេញ ទំហឹងបណ្តាលអោយបុរស៣នាក់បានរងរបួសយ៉ាងធ្ងន់។ ម៉ូតូដែលបុកគ្នាឥឡូវត្រូវបាន ប៉ូលិសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ឃុំស្រែអំពូម។
តាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះទាំង៣នោះ ទី១មានឈ្មោះថា សឿន ម៉េងសៃ ភេទប្រុស អាយុ១៦ ឆ្នាំ សញ្ជាត្តិខ្មែរ មុខរបរបច្ចុប្បន្នជាកម្មករ ទី២មានឈ្មោះថា ហ៊ួរ ម៉ៅ ភេទប្រុស អាយុ១៨ ឆ្នាំ សញ្ជាត្តិខ្មែរ មុខរបរ កម្មករ ទី៣មានឈ្មោះថា ង៉ែត ប្រុស ភេទ ប្រុស អាយុ៣២ឆ្នាំ សញ្ជាត្តិខ្មែរ អ្នកទាំង៣នាក់នេះមានទីលំនៅភូមិ ពូរ៉ាដែត ឃុំ/សង្កាត់ ស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕
ដោយ៖ ហេង ថារិទ្ធ (ឦសាន)